Connect with us

ព័ត៌មានជាតិ

សមាគមចំនួនបី រួមគ្នាអភិវឌ្ឍបច្ចេកវិទ្យា​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឱ្យកាន់តែមានភាពទំនើប

បានផុស

នៅ

សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែទំនើបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាការផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ក៏ដូចជាការប្រកួតប្រជែងក្នុងទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុស្សរណៈយោគយល់ នៅថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២២ ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា”  គោលបំណងលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការកសាងសមត្ថភាព ជាពិសេសគឺផ្ដោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសគឺលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងបង្កើននូវការយល់ដឹងពាក់ព័ន្ធនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំកម្មវិធីដែលផ្ដោតលើបច្ចេកវិទ្យា ការរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សហគ្រិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សេងទៀត។​

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា « តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស​ថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជា​ឱកាស​សម្រាប់​ អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព​ក្នុងប្រតិបត្តិការរបស់​ខ្លួននៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោក Raymond SIA ប្រធានសមាគមធនាគារកម្ពុជា បានឱ្យដឹងថា«យើងចង់បញ្ជាក់ថា ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាគឺនៅជុំវិញខ្លួន និងអតិថិជនរបស់យើង»។ លោកបន្តថា ឧស្សាហកម្មហិរញ្ញវត្ថុ គឺជាឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយ
សេវាហិរញ្ញវត្ថុ គឺជាការចាំបាច់ដំបូងគេ ដើម្បីធានាថា ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុបានទៅដល់ប្រជាជនកម្ពុជា សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច។

លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានមើលឃើញដែរថា «អនុស្សរណៈយោគយល់គ្នានេះគឺជាស្មារតីនៃកិច្ចសហការ ដែលជាកម្លាំងចលករ និងមាគ៌ាដ៏ត្រឹមត្រូវសម្រាប់សមាគមទាំងបី ដើម្បីរួមកម្លាំងគ្នាឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយបញ្ហាតាមវិស័យ ដោយលើកកម្ពស់ការយល់ដឹង ការអប់រំ និងសំខាន់បំផុតការបង្កើតថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​យើងកំពុងជួបប្រទះ និង​បង្ហាញថា​យើង​មិន​ប្រឈម​មុខ​​តែ​ម្នាក់​ឯងទេ»។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា​បានមានប្រសាសន៍បន្ថែមថា  អនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំងបី ក៏បានចូលរួមចំណែកដល់​កិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរ​ឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។

លោក បានបន្ថែមថា តួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងឧស្សាហកម្មធនាគារបាននិងកំពុងរីក​ចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ដូចជាកាតទូទាត់និម្មិត បច្ចេកវិទ្យា contactless ការទូទាត់តាមទូរសព្ទដៃ ការទូទាត់ QR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ «ដូច្នេះជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងជឿជាក់ថា នឹងផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់
សហគ្រាសធុនតូច និងមធ្យម និងប្រជាជនដែលពីមុន មិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ»។

គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំង​បីទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះមានរបៀបវារៈសំខាន់ៗរួមមាន៖ ការសហការដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មី នៅកម្ពុជា, ចូលរួមអនុវត្តនិងតាមដាននូវការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ  និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម