សេដ្ឋកិច្ច
ចំណេញអាចទៅដល់ 150,000 ដុល្លារ បើអ្នកសម្រេចចិត្តបង់ផ្តាច់ទិញផ្ទះ ឬ វីឡាណាមួយ ក្នុងគម្រោង អ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា!
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រកាសផ្តល់ជូននូវឳកាសចំណេញ ដ៏សន្ធឹកសន្ធាប់ដែលគិតជាទឹកប្រាក់អាចរហូតទៅដល់ 15 ម៉ឺនដុល្លារ ស្មើទៅនឹងប្រមាណជា 13% នៃតម្លៃផ្ទះ ដែលគម្រោង អភិវឌ្ឍន៍ទីក្រុង អ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2022 គឺរយះពេល ១៥ ថ្ងៃ តែប៉ុណ្ណោះក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោក គួ្រច សុភត្រ្តា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ ពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជាមួយប្រជាជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ រស់នៅក្នុងទីក្រុងថ្មី អ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ដែលជាទីក្រុងដ៏ទំនើប រចនាប្លង់បែបទំនើបស៊ីវិល័យ លំអរទៅដោយក្លោងទ្វារដ៏ស្រស់ស្អាត សួនច្បារ បឹង និង រុក្ខវិថីដ៏ស្រស់បំព្រង ជាមួយម៉ូដផ្ទះ និង វីឡា ដ៏គួរអោយចង់រស់នៅ រួមជាមួយផ្សារសហគមន៍បែបទំនើបនឹងមានវត្តមានផងដែរ។”
រីឯការបង់រម្លោះទៀតសោត អតិថិជនអាចបង់ត្រឹម 10% នៃតម្លៃផ្ទះសរុប ហើយ 10% ទៀត អាចបង់រយះពេលរហូតទៅដល់ 12 ខែ រីឯ 80% ដែលនៅសល់ គឺអតិថិជន អាចស្នើសុំកម្ចីពីធនាគារ ដៃគូរ របស់គម្រោងក៏បាននូវអត្រាការប្រាក់សមរម្យបំផុត ហើយអាចទទួលបានផ្ទះចូលរស់នៅតែម្តង។
លោកក៏បញ្ជាក់ដែរថា ប្រភេទផ្ទះ ដែលយើងផ្តល់ជូននូវការបញ្ចុះតម្លៃខាងលើនេះ រួមមានប្រភេទផ្ទះអាជីវកម្ម អាគារពាណិជ្ជកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ហើយដោយឡែកពត៌មានលម្អិតទាក់ទងជាមួយទំហំផ្ទះ និង ដី គឺអតិថិជនអាចទាក់ទង ផ្ទាល់ជាមួយក្រុមការងារផ្នែកលក់របស់យើងតាមរយះលេខ 098 733 333 ។
ជាចុងក្រោយ លោកក៏សូមជូនពរ ដល់ប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវការជួបជុំគ្រួសារដ៏រីករាយ សុខសុវត្តិភាព សុខភាព និង រកទទួលទានមានបានផងដែរ។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា