ជីវិតកម្សាន្ដ
បើមិនក្លាយជាតារាចម្រៀងទេ Lisa នឹងចាប់អាជីពមួយនេះ
នៅក្នុងបទសម្ភាសន៍ថ្មីជាមួយទស្សនាវដ្ដី Vogue តារាស្រីថៃ Lalisa បានប្រាប់ពីចំណង់ចំណូលចិត្តរបស់នាងតាំងពីនៅក្មេងៗ ក្រៅពីចង់ក្លាយជាអ្នកចម្រៀង នាងជាមនុស្សចូលចិត្តកាមេរ៉ា ហើយមិនបានជាប់ជាសមាជិកក្រុម BLACKPINK នោះទេ នាងមុខតែចាប់អាជីពជាអ្នកថតរូបមិនខាន។

នៅក្នុងបទសម្ភាសន៍ Lisa បន្ថែមថា ដោយសារនាងមានក្ដីស្រមៃក្លាយជាអ្នកសិល្បៈ ដូច្នេះនាងចាប់អារម្មណ៍លើការតុបតែងមុខ និងវិស័យម៉ូដ កាលនាងនៅតូច ហើយចាប់ផ្ដើមហ្វឹកហាត់ច្រៀង និងរាំតាំងអាយុ ៤ឆ្នាំមកម្ល៉េះ។ ក្រៅពីនេះ Lisa ក៏ចូលចិត្តការថតរូបជាខ្លាំងផងដែរ។ នាងនិយាយថា “ប្រសិនបើខ្ញុំមិនបានក្លាយជាអ្នកចម្រៀងទេ ខ្ញុំប្រហែលក្លាយជាអ្នកថតរូប”។


ក្រៅពីទម្លាយពីបំណងប្រាថ្នាកាលនៅក្មេងៗ សមាជិក BLACKPINK រូបនេះ បានលើកទឹកចិត្តអ្នកគាំទ្ររបស់នាងឱ្យបន្តក្ដីស្រមៃរបស់ខ្លួនជាមួយនឹងភាពជឿជាក់ នោះទើបអ្វីៗនឹងមានលទ្ធផលល្អ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិត Lisa យកឆ្កែផ្ទាល់ខ្លួនមកថត MV ព្រោះចេតនាសំខាន់មួយ
ចុចអាន៖ ស្រ្គីបភាពយន្ត “Squid Game” វគ្គ២ កំពុងជាប់គាំង ព្រោះផលិតករស្មុគស្មាញលើរឿងមួយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ