Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ រាជរដ្ឋាភិបាល​កម្ពុជា ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​ស្ត្រី​នៅ​គ្រប់​ទម្រង់​ និង​ស្ថានភាព​ទាំងអស់​នៃ​ការងារ​បោសសម្អាត​មីន

បានផុស

នៅ

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​ស្ត្រី​នៅ​គ្រប់​ទម្រង់​ការងារ និង​ស្ថានភាព​ទាំងអស់​នៃ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ការកែសម្រួល​គោលការណ៍​ណែនាំ ស្តីពី​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ Sunway រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ការពារ​សិទ្ធិ​ស្ត្រី និង​ផ្តល់​តួនាទី​ឲ្យ​ស្ត្រី​ឲ្យ​មានការ​ចូលរួម​គ្រប់សកម្ម​ភាព​សង្គម និង​នយោបាយ​។

បច្ចុប្បន្ននេះ វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា មានការ​ចូលរួម​ច្រើន​ពី​ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​មាន​ស្ត្រី​ប្រមាណ ៥០% ជា​អ្នកដោះមីន ក្នុងការ​ធានា​សុខ​សុវត្ថិភាព និង​ផ្តល់​ក្តីសង្ឃឹម​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ មូលហេតុ​ដែល​វិស័យ​សកម្មភាព​មីន មាន​មុខមាត់​ជា​ស្ត្រី គឺ​ដោយសារ​សហគមន៍​ដែល​ងាយ​រងគ្រោះ មាន​ផលប៉ះពាល់ និង​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​មីន ភាគច្រើន​គឺជា​ស្ត្រី ដូច​អ្វីដែល​យើង​បាន​ឃើញ​ថា ​អ្នកទទួលផល​ប្រយោជន៍​ពី​ការងារ​បោសសម្អាត​មីន ប្រមាណ​ជា ៥០ % ជា​ស្ត្រី​ផងដែរ​។​

​ដើម្បី​ឲ្យ​ស្ត្រី​រួច​ចាក​ផុតពី​ការ​ព្រួយបារម្ភ ការភ័យខ្លាច និង​ផ្លាស់ប្តូរ​ផ្នត់គំនិត​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ក្លាហាន លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​នូវ​គោលការណ៍ ៧​ចំណុច​សម្រាប់​ការចូលរួម​របស់​ស្ត្រី​៖ ១/.​ត្រូវធ្វើ​អ្វី​ឱ្យ​ល្អ​បំផុត​ដែល​អាច​ធ្វើបាន ២/.​អនុញ្ញាតឱ្យ​ខ្លួនឯង​ត្រូវបាន​គេ​មើលឃើញ ៣/.​ទៅមុខ​កាន់តែ​ឆ្ងាយ កុំ​ភ័យខ្លាច បញ្ចេញ​វា​ចេញ​ឱ្យអស់ និង​កុំ​ទុក​អ្វី​ចោល ៤/.​នេះ​គឺជា​ខ្លួនឯង ៥/.​នេះ​គឺជា​កន្លែង​ដែល​ខ្លួនឯង​មក ៦/. នេះ​គឺជា​កំហុសឆ្គង​របស់ខ្លួន​ឯង និង ៧/.​នេះ​គឺជា​អ្វីដែល​មានន័យថា​ជា​កម្មសិទ្ធិ​របស់​អ្នក​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល (Clearing for Results) ដំណាក់កាល​ទី​៤ ក្នុង​គោលបំណង​ធ្វើការ​ពិនិត្យ​រួមគ្នា​លើ​ខ្លឹមសារ​សេចក្តីព្រាង និង​ប្រមូល​ធាតុ​ចូល​/​យោបល់​បន្ថែម​ពី​ប្រតិបត្តិ​ករ ក្រុមការងារ​ផែនការ​សកម្មភាព​មីន​(​ម៉ា​ពូ​) និង​ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​គោលការណ៍​ណែនាំ​នេះ​កាន់​តែ​មាន​លក្ខណៈ​ល្អប្រសើរ និង​អាចឆ្លើយតប​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​បាន​គ្រប់​ជ្រុងជ្រោយ​។

​គោលការណ៍​ណែនាំ​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សកម្មភាព​មីន គឺជា​ឧបករណ៍​ជំនួយ​សម្រាប់​ការអនុវត្ត​ការបញ្ជ្រាប​យេនឌ័រ​នៅក្នុង​សសរស្តម្ភ​សំខាន់ៗ​នៃ​សកម្មភាព​មីន ដូចជា​ការស្រាវជ្រាវ​និង​បោសសម្អាត​មីន​/​ស​.​ផ​.​ស​. ការអប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ កិច្ចសង្គ្រោះ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​ការស្វែងរក​ការគាំទ្រ​មតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

នយោបាយ២២ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

Sokha Hotels

ព័ត៌មានពេញនិយម