ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែន កុហកសុទ្ធសាធ អំពីផ្នូរដ៏ធំដែលរកឃើញនៅទីក្រុង Izyum (មានវីដេអូ)
ប្រទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ពីការបង្កើតឡើងនូវរបាយការណ៍ដែលថា ផ្នូរដ៏ធំត្រូវបានរកឃើញនៅក្នុងអតីតទីក្រុងគ្រប់គ្រងដោយរុស្ស៊ី Izyum។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-1033.png)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី១៩ខែកញ្ញាថា “ទាំងនេះគឺជាការកុហកសុទ្ធសាធ”។ លោកបន្ថែមថា ទីក្រុងមូស្គូ នឹងក្រោកឈរឡើងសម្រាប់ការពិតនៅក្នុងរឿងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-1034.png)
ផ្នូរប្រហែល ៤៥០ ត្រូវបានគេរកឃើញនៅក្នុងព្រៃនៃទីក្រុង Izyum បន្ទាប់ពីទីក្រុងយុទ្ធសាស្ត្រមួយនេះ ត្រូវបានទាហានអ៊ុយក្រែន វាយដណ្តើមយកពីរុស្ស៊ីវិញ កាលពីសប្តាហ៍មុន។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-1035.png)
សម្រាប់លោក Peskov, រឿងនេះគឺជាសេណារីយ៉ូ ដូចគ្នានឹងរឿងនៅ Bucha ដែលជាទីក្រុងមួយខាងក្រៅរដ្ឋធានី កៀវ ជាកន្លែងដែលសពមនុស្សរាប់សិបនាក់នៅក្នុងសម្លៀកបំពាក់ស៊ីវិល ត្រូវបានរកឃើញនៅតាមដងផ្លូវ បន្ទាប់ពីកងទ័ពរុស្ស៊ី ចាកចេញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-1036.png)
មន្ត្រីអ៊ុយក្រែនបាននិយាយថា ៩៩ភាគរយនៃសពដែលគេយកចេញ មានសញ្ញានៃការស្លាប់ដោយហិង្សា។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-1037.png)
កងទ័ពវិមានក្រឹមឡាំង ដែលកាន់កាប់តំបន់ Kharkov ភាគខាងជើងឆៀងខាងកើតប្រទេសអ៊ុយក្រែន បានទម្លាក់អាវុធរបស់ពួកគេចុះ ហើយរត់ចេញក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយ បន្ទាប់ពីមានការវាយបកតបតដោយអ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/image-1038.png)
ការវាយប្រហារដូចផ្លេកបន្ទោរនេះ បានដណ្តើមយកមកវិញនូវទឹកដីជាង ៤៨០០ គីឡូម៉ែត្រការ៉េ ដែលធ្លាក់ទៅដៃកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន កាលពីដើមឆ្នាំនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky ថា ទីតាំងធ្វើទារុណកម្មយ៉ាងតិច ១០ កន្លែង ត្រូវបានរកឃើញក្នុងតំបន់ ទើបរំដោះបាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត