ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងមានវត្តជិត ១០០ ស្គាល់ឈ្មោះវត្តណាខ្លះ?
ខេត្តស្ទឹងត្រែងជាខេត្តមួយនៅប៉ែកឦសានប្រទេសដែលមានចម្ងាយ ៤៥៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តស្ទឹងត្រែងមានក្រុងចំនួន ១ និងស្រុកចំនួន ៥។ លើពីវិស័យសាសនាវិញទូទាំងខេត្តមានវត្តសរុប ៩២ វត្ត។
លោក មាច អៀង ប្រធានមន្ទីរធម្មការខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅខេត្តស្ទឹងត្រែងមានវត្តប្រមាណជាង ៩០ វត្ត ក្នុងនោះក៏មានវត្តគណៈធម្មយុទ្ធកនិកាយ ០៤ វត្ត ខណៈវត្តធម្មយុទ្ធមួយទៀតកំពុងប្រតិបត្តិរត់ការ ដើម្បីបំពេញលក្ខណៈជាវត្ត ដែលសរុបទាំងអស់ ៩២ វត្តទូទាំងខេត្ត។
លោក មាច អៀង បន្តថា រដូវភ្ជុំបិណ្ឌនេះពុទ្ធបរិស័ទជិតឆ្ងាយរួមនឹងភ្ញៀវទេសចរដែលមកលេងខេត្តស្ទឹងត្រែង អាចមកកម្សាន្តនៅតាមបណ្ដាវត្តផ្សេងៗជាពិសេសវត្តចាស់ៗអាយុកាលរាប់សតវត្ស ដើម្បីអាចផ្សារភ្ជាប់ជាមួយវិស័យព្រះពុទ្ធសាសនាផងដែរ។
លោកបន្តថា ប្រជាជនភាគច្រើនផ្សារភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ពលរដ្ឋរស់នៅចំណុចណា កន្លែងនោះតែងតែមានវត្តអារាមបង្កើតសម្រាប់គោរពប្រតិបត្តិ តាំងពីដូនតាមក។
យ៉ាងណាបើលោកមាច អៀង វត្តអារាមនៅគ្រប់ស្រុកទូទាំងខេត្តស្ទឹងត្រែងច្រើននៅតែតំបន់ដាច់។ ភូមិសាស្រ្តខេត្តស្ថិតនៅតំបន់ភូមិភាគឦសាន សំបូរដោយតំបន់ខ្ពង់រាបព្រៃភ្នំក្រំថ្ម។ ប្រជាជនស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ភាគច្រើនពឹងផ្អែកទៅលើមុខរបរកសិកម្មដាំដំណាំ រកកសិផលអនុផលព្រៃឈើ អីចឹងវត្តនៅតាមតំបន់ដាច់ស្រយាលក៏មានការខ្វះខាតមិនដូចវត្តនៅតាមតំបន់ប្រជុំជន។
តែទោះបីជាយ៉ាងណា លោកប្រធានមន្ទីរបានពិនិត្យជាទូទៅខេត្តស្ទឹងត្រែងគ្រប់វត្តអារាមទាំងអស់ មានពុទ្ធបរិស័ទទៅគោរពប្រតិបត្តិចូលទៅកាន់បិណ្ឌគ្រប់វត្តអារាមទូទាំងខេត្ត គ្រាន់តែមានតិចហើយនិងច្រើន គ្រាន់តែវត្តនៅខេត្តមានភាពសម្បូរសប្បាយ ដោយឡែកវត្តដែលនៅតាមតំបន់ដាច់ស្រយាឆ្ងាយៗហាក់ដូចជាជួបភាពអធិក្ខិតច្រើន។
លោកមាច អៀង ក៏លើកជាសំណូមពរដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ រួមទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិនិងភ្ញៀវទេសចរណ៍ ជាពុទ្ធបរិស័ទមកពីខេត្តផ្សេងៗមកកាន់ខេត្តស្ទឹងត្រែងជ្រះថ្លាក្នុងប្រពៃណីកាន់បិណ្ឌ គួរពិនិត្យមើលទៅលើវត្តអារាមនានាដែលនៅក្នុងតំបន់ដាច់ស្រយាល ដែលជាវត្តជួបអធិក្ខិតច្រើន ដើម្បីបំពេញបុណ្យបំពេញកុសលផ្សេងៗ។
ខេត្តស្ទឹងត្រែងមានក្រុងមួយស្រុកចំនួន ៥។ ក្រុងស្ទឹងត្រែងមានវត្តចំនួន ១៦ ក្នុងនោះនៅសង្កាត់ស្ទឹងត្រែងមាន ៥ វត្ត គឺវត្តខត្តិយារាម វត្តពោធិញ្ញាណ វត្តភ្នំស្ទឹងត្រែង វត្តជាមុន្នីរតនារាម វត្តរតនៈវុទ្ធីមុន្នីរ៉ាម។ សង្កាត់ស្រះឬស្សីមានវត្តចំនួនពីរ វត្តស្រះកែវមុនីវណ្ណ និងវត្តទួលរាជាអនុកូលរតនារាម។ សង្កាត់ព្រះបាទ មានវត្តចំនួន 3 គឺវត្តធម្មរង្សី វត្តសេរីវឌ្ឍនៈសុខារាម។ សង្កាត់សាមគ្គីមានវត្តចំនួន ៦ មាន វត្តពោធិសេរីរតនារាម វត្តរស្មីសាមគ្គី វត្តសាសនៈរង្សី វត្តជោតិញ្ញារាម វត្តរុក្ខាសិលារាម សន្តិវ័ន។
ដោយឡែកវត្តតាមបណ្តាស្រុកមានដូចជា៖
ស្រុកថាឡាបរិវ៉ាត់មានវត្តចំនួន ២៣ ក្នុងនោះឃុំ ថាឡាបរិវ៉ាត់ មានវត្តឧទ្ទិស្យារាម ឃុំកាំងចាម មានវត្តសីហារាម។ ឃុំស្រែឫស្សី មានវត្តវេឡុវ័ន។ ឃុំអន្លង់ភេ មានវត្តពោធិរតនារាម វត្តឥន្ទមុនីរតនៈ វត្តពោធិនិមិត្ត។ ឃុំចំការលើ មានវត្តនទីបារាម។ ឃុំអន្លង់ជ្រៃ មានវត្តគីរីមានជ័យ វត្តគីរីសុខខារាម វត្តវីរោសច្ចរាម វត្តទួលឧត្តមមានជ័យ វត្តគិរីធម្មវ័ន វត្តព្រហ្មរតនារាម។ ឃុំសំអាង មានវត្តអលង្ការាម វត្តគិរីសុវណ្ណមយូរា វត្តអូរខ្យង វត្តគីរីរុក្ខារតនារាម។ ឃុំអូរៃ មានវត្តឧទីវនារាម វត្តសុវណ្ណគីរី វត្តភ្នំប្រាសាទតេជ: វត្តត្រពាំងវែងសែនជ័យ។
ស្រុកសៀមបូកមានវត្តចំនួន ១៣ ក្នុងនោះឃុំកោះស្រឡាយ មានវត្តសិលារតនារាម វត្តកោះសាគរ វត្តធម្មទីបវ័ន។ឃុំអូរឬស្សីកណ្ដាល មានវត្តគាមុនីវ័ន វត្តគិរីរតនារាម។ ឃុំស្រែក្រសាំង មានវត្តបញ្ញាវរារាម វត្តសុវណ្ណគីរីមុន្នីរ៉ាម។ឃុំសៀមបូក មានវត្តសត្ថាសុវណ្ណរាម វត្តធម្មធរារាម។ ឃុំអូរម្រះ មានវត្តសុវណ្ណសីលារាម។ ឃុំកោះព្រះ មានវត្តកុសលទីបារាម។ ឃុំកោះសំពាយ មានវត្តសុខាភិរ៉ារាម វត្តមហាសែនជ័យសិរីមានរិទ្ធ។
ស្រុកសេសានមានវត្តចំនួន 15 ឃុំភ្លុកមានវត្តបរមផាសុភ។ឃុំកំភុន មានវត្តជ័យមង្គល ។ឃុំសាមឃួយ មានវត្តចេតិយារាម វត្តសុវណ្ណរតនារាម។ឃុំស្ដៅមានវត្តនទីសិលារាម វត្តគង្គាវាសីរតនារាម៊។ឃុំក្បាលរមាសមានវត្តអម្ពវ័នរង្សី វត្តសិលារុក្ខារាម វត្តវារីរតនារាម វត្តបុព្វតាយ៉ារាម។ ឃុំស្រែគរមានវត្តពន្លឺសាមគ្គី ។ឃុំតាឡាត់មានវត្តសោវសលុការាម វត្គីរីសុវណ្ណរាម វត្តនទីរុក្ខារាម។
ស្រុកសៀមប៉ាង មានវត្តចំនួន ១០ ក្នុងនោះ ឃុំសេកុងមានវត្តពោធិជ័យ វត្តមហាសិលារាម វត្តឧតុមាលា វត្តរស្មីចន្ទារាម។ ឃុំស្រែសំបូរមានវត្តពោធិ៍សែនជ័យ វត្តយុត្តពាលារាម។ ឃុំព្រែកមាសមានវត្តបច្ចន្ធតាមារារាម វត្តរុក្ខាវរារាម។ ឃុំថ្មកែវមានវត្តទួលរលួស វត្តតេជះនិគម។
ស្រុកបុរីអូរស្វាយសែនជ័យ មានវត្តចំនួន ៩ ក្នុងនោះឃុំព្រះរំកិលមានវត្តដំរីស វត្តបុញ្ញាធិការាម វត្តសោភ័ណណារាម។ឃុំកោះស្នែង មានវត្តកោះកែវមុន្នីជ័យ វត្តសេរីមង្គលារាម។ ឃុំអូរស្វាយមានវត្តនទីអម្ពនារាម វត្តរិទ្ធីសែនជ័យ និងវត្តគណៈធម្មយុទ្ធកន្និកាយ និងគណៈធម្មយុទ្ធនិកាយ វត្តស្រែមាសរាជមហាវិហារ (ណាអូន) វត្តបុរីសេរីសួស្ដី(ជាំធំ)។
ខេត្តស្ទឹងត្រែងសរុបទាំងពីរគណៈមានវត្តចំនួន ៩២ ក្នុងនោះបូកទាំងវត្តគណៈធម្មយុទ្ធកនិកាយចំនួន ០៤ វត្តមានច្បាប់អនុញ្ញាតចំនួន ៧៤ និងមិនទាន់មានច្បាប់អនុញ្ញាតចំនួន ១៤។ ក្នុងចំណោមវត្តទាំង ៩២ ក៏មានវត្តសល់ពីសម័យបុរាណប្រមាណ ១០ វត្តទៀតនៅតាមបណ្ដាស្រុកនានាក្នុងខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ងិនលីម
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ