Connect with us

ព័ត៌មានជាតិ

លោក លី ធុជ៖ ស្ត្រី​គួរ​ចូល​រួម​ឲ្យ​បាន​គ្រប់​ទម្រង់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា

បានផុស

នៅ

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ដែល​បាន​រៀប​ចំឡើង​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​គម្រោង​បោស​សម្អាត​មីន​ ដើម្បី​លទ្ធផល​(Clearing for Results) លោក​លី ធុជ ទេសរដ្ឋមន្ត្រី​​​និង​ជាអនុប្រធាន​ទី ១ នៃ​អាជ្ញាធរមីនបាន​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ត្រី​នៅ​គ្រប់​ទម្រង់​ការងារ និង​ស្ថានភាព​ទាំងអស់​នៃ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ លី ធុជ​ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះវិស័យ​មីន​នៅ​កម្ពុជា​មានការ​ចូលរួម​ច្រើន​ពីស្ត្រី​ប្រមាណ​៥០% ជា​អ្នក​ដោះ​មីន ក្នុង​ការធានា​សុខ​សុវត្ថិភាព​និង​ផ្ដល់​ក្តី​សង្ឃឹម​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។

តាមរយៈ​ការ​ដាក់​ចេញ​នៅ​គោលនយោបាយ​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ការ​ការពារ​សិទ្ធិ​ស្ត្រី នឹង​​ផ្ដល់​តួនាទី​ឲ្យ​ស្ត្រី​ចូលរួម​គ្រប់​សកម្មភាព​សង្គម​និង​នយោបាយ។

លោក លី​ ធុជ​ បាន​ណែ​នាំ​គោលការណ៍​៧​ចំណុច​ដល់​អង្គ​ពិគ្រោះ​យោបល់​ចូលរួម​របស់​ស្ត្រី​ ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ព្រួយ​បារម្ភ​ ការ​ភ័យ​ខ្លាច​ និង​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ឲ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ​ និង​ក្លាហាន ក្នុង​នោះ​រួម​មាន ១.​ត្រូវ​ធ្វើ​អ្វី​ឱ្យ​ល្អ​បំផុត​ដែល​អាច​ធ្វើ​បាន ២.អនុញ្ញាត​ឱ្យ​ខ្លួនឯង​ត្រូវ​បាន​គេ​មើល​ឃើញ ៣.ទៅ​មុខ​កាន់​តែ​ឆ្ងាយ​ កុំ​ភ័យ​ខ្លាច​ បញ្ចេញ​វា​ចេញ​ឱ្យ​អស់​ និង​កុំ​ទុក​អ្វី​ចោល​ ៤.នេះ​គឺ​ជា​ខ្លួន​ឯង​ ៥.នេះ​គឺ​ជា​កន្លែង​ដែល​ខ្លួន​ឯង​មក​ ៦.នេះ​គឺ​ជា​កំហុស​ឆ្គង​របស់​ខ្លួន​ឯង​ និង ៧.នេះ​គឺ​ជា​អ្វី​ដែល​មាន​ន័យ​ថា​ជា​កម្ម​សិទ្ធិ​របស់​អ្នក​។

គួរ​បញ្ជាក់​ថា កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ​រួម​គ្នា​លើខ្លឹមសារ​សេចក្តីព្រាង និង​ប្រមូល​ធាតុចូល/យោបល់​បន្ថែម​ពីប្រតិបត្តិករ ក្រុម​ការងារ​ផែន​ការ​សកម្មភាព​មីន(ម៉ាពូ) និង​ភាគី​ពាក់​ព័ន្ធ ដើម្បី​ឱ្យ​គោលការណ៍​ណែនាំ​នេះ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​បាន​គ្រប់​ជ្រុង​ជ្រោយ​៕

ដោយ​៖ ឌឿន​ចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម