ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យជម្រើស ២ ទៅទាហាន រុស្ស៊ី (មានវីដេអូ)
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពអ៊ុយក្រែនកំពុងរៀបចំសម្រាប់ “ការទទួលជ័យជម្នះជាបន្តបន្ទាប់” ហើយបានព្រមានទាហានរុស្ស៊ីក្នុងប្រទេសរបស់លោកថា ពួកគេមានជម្រើសតែ ២ ប៉ុណ្ណោះគឺរត់គេចខ្លួន ឬចុះចាញ់ ។
លោក Zelensky បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញ Telegram ថា “កងកម្លាំងអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកងកម្លាំងរុស្ស៊ីមានអារម្មណ៍ថាមានការឆ្លើយតបរបស់អ៊ុយក្រែនចំពោះអំពើភេរវកម្មដ៏អាក្រក់របស់ពួកគេ” ។
លោកបានបន្ថែមថា ”នៅទូទាំងទឹកដីដែលកាន់កាប់ជាបណ្ដោះអាសន្នរបស់អ៊ុយក្រែន ចាប់ពីតំបន់ Crimea ដល់តំបន់ Kharkiv គឺឥឡូវនេះកងទ័ពរុស្ស៊ីមិនមានវត្តមាននោះទេ ហើយនឹងមិនមានមូលដ្ឋានសុវត្ថិភាពណាមួយរបស់កងកម្លាំងទីក្រុងមូស្គូផងដែរ” ។
លោកប្រធានាធិបតីបានព្រមានថា “អ្នកការពាររបស់យើងនឹងបំផ្លាញឃ្លាំងសម្ភារៈទាំងអស់របស់រុស្ស៊ី រួមទាំងទីស្នាក់ការកណ្តាល ក៏ដូចជាគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅ ព្រោះថានេះគឺជាទឹកដីអ៊ុយក្រែន ហើយកងទ័ពរុស្ស៊ីអាចធ្វើបានតែរឿង ២ ប៉ុណ្ណោះ គឺរត់គេចខ្លួន ឬចុះចាញ់ ដោយសារតែពួកគេគ្មានជម្រើសអ្វីផ្សេងពីនេះនោះទេ“ ។
ជាចុងក្រោយលោក Zelensky បានចោទប្រកាន់រុស្ស៊ីថា កំពុងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ជាពិសេសគឺការវាយប្រហារដោយកាំជ្រួចមីស៊ីលលើទីតាំងមួយនៅតំបន់ Mykolaiv ភាគខាងត្បូង រួមទាំងអគាររោងចក្រនុយក្លេអ៊ែរ Pivdennoukrainsk ជារោងចក្រធំជាងគេទី ២ របស់អ៊ុយក្រែន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើប្រទេសណាខ្លះហើយទទួលបានការនាំចេញស្បៀងអាហារពី អ៊ុយក្រែន?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់