Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ជំរុញឲ្យអាស៊ាន ធ្វើសកម្មភាព ក្រោយ មីយ៉ាន់ម៉ា បើកការវាយប្រហារលើសាលារៀនសម្លាប់កុមារ (មានវីដេអូ)

បានផុស

នៅ

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែសម្រេចចិត្តថាតើផែនការសន្តិភាពកង់សង់ស៊ីស ៥ចំណុចដើម្បីបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារមីយ៉ាន់ម៉ាខែកុម្ភៈឆ្នាំ២០២១ គឺនៅតែមានសារសំខាន់ ហើយថាតើផែនការនោះ ចាំបាច់ត្រូវយកអ្វីថ្មីមកជំនួសដែរឬក៏អត់។ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ខណៈមានរបាយការណ៍ថា កុមារចំនួន៧នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រយោធាលើសាលារៀនមួយកន្លែង។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្តិ នៅពេលយោធាឃុំខ្លួនមេដឹកនាំស៊ីវិលជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងបានដណ្តើមយកអំណាច។ យោធាបានបង្រ្កាបយ៉ាងធ្ងន់ដៃលើក្រុមប្រឆាំង ដោយចាត់ទុកជនស៊ីវិលប្រដាប់អាវុធ និងជនជាតិភាគតិចដែលកំពុងប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួនថាជា “ភេរវករ” ហើយបានប្រហារជីវិតអ្នកទោសនយោបាយចំនួន៤នាក់កាលពីខែកក្កដា។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដាក់ចេញក្របខ័ណ្ឌ៥ចំណុចជាមួយមេទ័ព Min Aung Hlaing ក្នុងខែមេសាឆ្នាំ២០២១ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អំពើហិង្សា ប៉ុន្តែឧត្តមសេនីយ៍រូបនេះ មិនខ្វល់ឡើយ។

លោក Saifuddin និយាយថា “ពេលនេះ មេដឹកនាំអាស៊ានដែលនឹងត្រូវជួបប្រជុំគ្នាក្នុងរយៈពេលមិនដល់ពីរខែទៀតនោះ បានមកដល់ចំណុចដែលត្រូវតែពិនិត្យឲ្យបានហ្មត់ចត់ហើយ ថាតើ ផែនការនេះនៅតែមានសារសំខាន់ ឬថាតើផែនការគួរតែត្រូវបានជំនួសដោយអ្វីដែលប្រសើរជាងនេះ។ ​នៅ​ពេល​ដែល​យើង​ជួប​គ្នា​ក្នុង​ខែ​វិច្ឆិកា យើង​ត្រូវ​តែ​សួរ​សំណួរ​ដែល​ពិបាក​នោះ ហើយ​យើង​ត្រូវ​តែ​មាន​ចម្លើយ”។

មីយ៉ាន់ម៉ា គឺជាប្រទេសមួយក្នុងចំណោមសមាជិកទាំង១០របស់អាស៊ាន ហើយសហគមន៍អន្តរជាតិ បាននិងកំពុងពឹងផ្អែកលើអង្គការនេះ ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយវិបត្តិ។

ចាប់តាំងពីមានកិច្ចព្រមព្រៀងអាស៊ានមក សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលកំពុងតាមដានការបង្រ្កាប បាននិយាយថា មនុស្សជិត ២៣០០ នាក់ត្រូវបានសម្លាប់ដោយយោធាចាប់តាំងពីរដ្ឋប្រហារ។

កាលពីថ្ងៃសុក្រ មនុស្សចំនួន១៣នាក់ ត្រូវបានសម្លាប់ដោយក្នុងនោះ មាន៧នាក់ជាកុមារ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់កងទ័ព បានវាយប្រហារសាលារៀន ក្នុងបរិវេណវត្តមួយ នៅតំបន់ Sagaing៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

ព្រឹកនេះ សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

Sokha Hotels

ព័ត៌មានពេញនិយម