Connect with us

ព័ត៌មានជាតិ

ចិនបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលចិន បានបន្តប្តេជ្ញាគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាពិសេសផ្លាស់ប្តូរការយល់ដឹងរវាងសិស្ស និងនិស្សិតនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​ នៅក្នុង​ជំនួប​ជាមួយ​លោក Leung Chun Ying ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​មូលនិធិ GX និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​ន​យោ​បាយ​ប្រជាជន​ចិន កាលពី​រសៀល​ថ្ងៃទី ​១៩ ​កញ្ញា​ នៅ​ទីស្ដីការក្រសួង​ការងារ​ឱ្យដឹងថា​ នៅក្នុង​ជំនួប​នោះ​ភាគី​ចិន​បាន​ឯកភាព​ជាមួយ​ភាគី​កម្ពុជា ​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) ក៏ដូចជា​បន្ត​ពិនិត្យ​លើ​លទ្ធភាព​ដែល​អាច​បង្កើន​ទំនាក់ទំនង និង​ផ្លាស់ប្តូរ​ការយល់ដឹងរ​វាង​សិស្ស​ និង​និស្សិត​នៃ​ប្រទេស​ទាំងពីរ​។

​លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​បន្តថា​ ក្រៅពីនេះ​ក្នុងជំនួប​ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស្វែងយល់​ពីគ្នា​នូវ​កិច្ចសហប្រតិបត្តិការ ​ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ បន្ថែម​ទៅលើ​អ្វីដែល​អង្គការ​មូលនិធិ GX បាននិងកំពុង​សហប្រតិបត្តិ​កា​រលើ​វិស័យ​សុខាភិបាល​។

​កន្លងមកក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏បាន​ធ្វើ​កិច្ចសហការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូចជា​បាន​បង្កើត​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា​-​ចិន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ក្រោម​គម្រោង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​មេគង្គ​ឡាន​ឆាង​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក្រោម​គម្រោង​មេគង្គ​ឡាន​ឆាង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ក្នុង​ឆ្នាំ​ ២០១៨​ ។​ សហការ​ និង​បង្កើត​សាលា​មធ្យមសិក្សា​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ផ្លូវ​សូត្រ​កម្ពុជា​-​ចិន​-​យ៉ា​ឡុង ចំនួន ​៤ ​កន្លែង ដោយ​មាននៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត​។

​លើសពីនេះ​ ភាគី​កម្ពុជា​-​ចិន​ ក៏​បាននិងកំពុង​អនុវត្ត​កម្មវិធី បណ្តាញ​អភិវឌ្ឍន៍​ជំនាញ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ត្បូង​ត្បូង​ ដែលជា​កម្មវិធី​រួមគ្នា​រវាង​ចិន​ និង​អង្គការ​អាយ​ឡូ​ដែល​គម្រោ​ង​ទាំងនេះ ​មាន​គោលបំណង​ ដើម្បី​កសាង​សមត្ថភាព​ស្ថាប័ន​ទៅមុខ​ឲ្យ​កាន់តែ​ប្រសើរ និង​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​របស់ ILO ។​ លើកកម្ពស់​ការអភិវឌ្ឍ​ជំនាញ ការរៀបចំ​ជំនាញ​ឡើងវិញ ការបង្កើន​ជំនាញតាមរយៈ​កិច្ចសហប្រតិបត្តិការ South-South ។

​កម្មវិធី​នេះ ​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ប្រទេស​ចំនួន ​៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន​កម្ពុជា មី​យ៉ាន​ម៉ា និង​ឡាវ ដែល​គាំទ្រ​ថវិកា​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គាំទ្រ​បច្ចេកទេស​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាច្រើន​បន្ថែមទៀត​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៥ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម