សន្តិសុខសង្គម
អាជ្ញាធររាជធានី ដកហូតម៉ូតូជាង ២០០ គ្រឿង ពីហាងបញ្ចាំចំនួន ៣ នៅតំបន់ឃ្លាំងរំសេវ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២០ កញ្ញានេះ បានចុះពិនិត្យទីតាំងបញ្ចាំមួយចំនួនក្នុងតំបន់ឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក ហើយមកដល់រសៀលនេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតម៉ូតូជាង២០០គ្រឿងយកទៅរក្សាទុក ជាមួយនិងអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បានបាត់ម៉ូតូនាំយកឯកសារទៅផ្ទៀងផ្ទាត់ នៅឃ្លាំងក្នុងតំបន់ OCIC ដើម្បីយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ។
អាជ្ញាធររាជធានីភ្នំពេញបានឲ្យដឹងថា គិតមកដល់រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយនិងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសម្រេចចុះដកហូតម៉ូតូសរុបចំនួន២២២គ្រឿង ចេញពីឃ្លាំងចំនួន៣ ដែលមិនមានច្បាប់ និងយីហោត្រឹមត្រូវ យកទៅរក្សាទុកនៅឃ្លាំងក្នុងតំបន់ OCIC ជ្រោយចង្វារជាបណ្ដោះអាសន្ន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូកន្លងមកយកកឯកសារទៅផ្ទៀងផ្ទាត់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។
គួរបញ្ជាក់ថា រយៈពេល២ថ្ងៃមកនេះលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះជាច្រើន បានចុះទៅធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ដែលមានចំនួនប្រមាណ ៦០ ទីតាំង ប៉ុន្តែ២ថ្ងៃមកនេះកម្លាំងអាជ្ញាធរបានចុះត្រួតពិនិត្យបានចំនួន១១ ទីតាំង ដោយរកឃើញទីតាំងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន៣ទីតាំង ។
លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការរយៈពេល២ថ្ងៃមកនេះ កម្លាំងអាជ្ញាធរបាននាំខ្លួនម្ចាស់ទីតាំងចំនួន៥នាក់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ និងរង់ចាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងអយ្យការធ្វើការត្រួតពិនិត្យទៅលើម៉ូតូនៅក្នុងឃ្លាំងរបស់ម្ចាស់នីមួយៗនៅពេលក្រោយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៦ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក