ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ដុតខ្លួនឯង នៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន តវ៉ាពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe (មានវីដេអូ)
ទូរទស្សន៍ Asahi បានរាយការណ៍នៅថ្ងៃពុធទី២១ខែកញ្ញានេះថា បុរសម្នាក់ដែលតវ៉ាចំពោះពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានដុតខ្លួនឯងនៅជិតការិយាល័យរបស់នាយករដ្ឋមន្ត្រី។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គាត់សន្លប់ ហើយមន្ត្រីប៉ូលិសម្នាក់ ដែលព្យាយាមពន្លត់ភ្លើង ក៏រងរបួសផងដែរ។ អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លោក Abe ត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី ៨ ខែកក្កដា ហើយពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោកនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ដោយមនុស្សប្រមាណ ៦,០០០ នាក់នៅប្រទេសជប៉ុន និងមកពីក្រៅប្រទេស គ្រោងនឹងចូលរួម។
ប៉ុន្តែការប្រឆាំងទៅនឹងព្រឹត្តិការណ៍នេះ បានកើនឡើងជាបន្តបន្ទាប់ដោយសារតែការមានការលាតត្រដាងថា ការសម្លាប់លោក Abe មានទំនាក់ទំនងរវាងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងព្រះវិហារដ៏ចម្រូងចម្រាស។
ជនសង្ស័យនៅក្នុងការស្លាប់របស់លោក Abe និយាយថា ព្រះវិហារបានធ្វើឲ្យម្តាយរបស់គាត់ក្ស័យធន ហើយគាត់មានអារម្មណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនបានគាំទ្រព្រះវិហារនោះ។
បច្ចុប្បន្ន ភាគច្រើននៃជនជាតិជប៉ុន បានប្រឆាំងទៅនឹងពិធីបុណ្យសពនេះ ជាមួយនឹងការតវ៉ាដែលបានគ្រោងទុករហូតដល់ថ្ងៃប្រារព្ធពិធី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មេប៉ូលិសជប៉ុន ប្រកាសលាលែងតំណែង ព្រោះមិនអាចការពារលោក Abe បាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ