សេដ្ឋកិច្ច
បារាំងនឹងបន្តជួយក្រសួងកសិកម្មលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម ដំណាំកៅស៊ូ និងផលិតកម្មពោត
ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)នឹងបន្តជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម ដំណាំកៅស៊ូ និងផលិតកម្មពោតដែលនឹងចូលរួមចំណែកលើក កម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។
នៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីរសៀលថ្ងៃទី ២០ កញ្ញា លោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍បានលើកឡើងថា AFD មានគម្រោងពីរដែលនឹងជួយដល់ក្រសួងកសិកម្មគឺទី ១.ទាក់ទងនឹងការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំនេះ និងទី២. ទាក់ទងនិងដំណាំកៅស៊ូ និងផលិតកម្មពោតដែលនឹងអនុមតិនៅឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានគាំទ្រចំពោះគម្រោងពីរដែលទីភ្នាក់បារាំងនឹងជួយក្រសួងក្នុងនោះមានអនុវិស័យវារីវប្បកម្មកម្ពុជាទាំងទឹកសាប និងសមុទ្រ ត្រូវធ្វើការអភិវឌ្ឍជាចាំបាច់ ធ្វើយ៉ាងណាឲ្យស្របតាម កំណើនសេដ្ឋកិច្ច តម្រូវការទីផ្សារ កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់បរិមាណផលចាប់រៀងរាល់ឆ្នាំ។
ដោយឡែកផលិតកម្មកៅស៊ូគ្រូសារនិងផលិតកម្មពោត ដែលបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព លើកកម្ពស់ផលិតកម្មចំណីសត្វ និងកាត់បន្ថយការនាំចូល។
នៅក្នុងជំនួបនោះដែរលោកនាយក Jean Pierre Marcelli បានបង្ហាញអំពីទស្សនផ្ទាល់ខ្លួនពីការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលកន្លងមកដែលភាគីទាំងពីរបានសហការរួមគ្នាអនុវត្ត និងសិក្សាស្វែងយល់បន្ថែមអំពីសេចក្តីត្រូវការចាំបាច់នាពេលបច្ចុប្បន្ននៃវិស័យកសិកម្មបន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩ក៏ដូចជាពិនិត្យមើលគម្រោងអាទិភាពសំខាន់ៗ មួយចំនួនសម្រាប់អនុវិស័យនីមួយៗដែលត្រូវការចាំបាច់ និងចង់ឲ្យ AFD ជួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។
លោករដ្ឋមន្រ្តី បានស្នើឲ្យ AFD ពិនិត្យពិចារណាលើការលើកគម្រោងចាំបាច់ដែលទាក់ទងទៅដល់លើកកម្ពស់ខ្យែច្រវ៉ាក់ផលិតកម្មកសិកម្មនរួមទាំង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ បម្រើដល់ការផលិតនិងការកែច្នៃដែលជាតម្លៃតម្លៃបន្ថែម ដែលមានលក្ខណប្រទាក់ក្រឡាគ្នា ដែលទាមទារចាំបាច់អនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាំងទាំងខ្សែច្រវ៉ាក់ផលិតកម្ម និងការកែច្នៃ ហើយករណីនេះ យើងត្រូវការការគាំទ្រជំនួយឧបត្ថម្ភ និងកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមទាំងការផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់វិស័យឯកជន៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល