Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា ព្រមានអ្នកណាចុច Like គាំទ្រលទ្ធិប្រជាធិបតេយ្យលើ Facebook នឹងជាប់ពន្ធនាគារ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាព្រមានថា អ្នកណាដែលបង្ហាញការគាំទ្រចំពោះលទ្ធិប្រជាធិបតេយ្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​យោធា​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា មនុស្ស​ដែល​គាំទ្រ​ក្រុម​ដែល​មាន​អរិភាព​នឹង​យោធា​អាច​ត្រូវ​បាន​កាត់​ទោស ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ការចុច Share ឬ​ Like លើមាតិកា​លើបណ្ដាសង្គម Facebook ​ដោយ​រដ្ឋាភិបាល​រួបរួម​ជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យ​នឹង​ចាត់​ទុក​ថា​ជា​ទង្វើ​ញុះញង់​សាធារណជន ។

លោក​ក៏​បាន​ស្នើ​ដែរថា យោធា​នឹង​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​ផ្តល់​ការ​ផ្គត់ផ្គង់​ដល់​ចលនា​តស៊ូ ស្របពេលដែលការ​ប្រយុទ្ធ​គ្នា​បាន​និង​កំពុង​បន្ត​រវាង​ក្រុម​យោធា និង​ក្រុម​ប្រឆាំង ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​មុនមក ។

គួរបញ្ជាក់ថា ការគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងទទួលបានសន្ទុះរយ៉ាងខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយក្នុងនោះយោធាត្រូវបានគេជឿថា កំពុងព្យាយាមទប់ស្កាត់សកម្មភាពរបស់ពួកគេ ពោលបានរឹតបន្តឹងការគ្រប់គ្រងព័ត៌មានទាំងអស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ម៉ាឡេស៊ី ជំរុញឲ្យអាស៊ាន ធ្វើសកម្មភាព ក្រោយ មីយ៉ាន់ម៉ា បើកការវាយប្រហារលើសាលារៀនសម្លាប់កុមារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម