Connect with us

កីឡា

ហេតុ​​អ្វី​បាន​​ជា​ U23​ សាកល​​វិទ្យាល័យ​​ជប៉ុន​​ខ្លាំង?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជប៉ុន​អាយុ​ក្រោម​២៣​ឆ្នាំ​​​ដែល​ជ្រើស​រើស​ចេញ​ពី​ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​នានា​​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា (U23) ដោយ​លទ្ធផល ១-៣ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​មួយ​ចំនួន​​អាច​មាន​ទស្សនៈ​អ្វី​មួយ​លើ​ក្រុម​ U23 ជប៉ុន ដែល​មិន​មែន​ជា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​​អាយុ​ក្រោម​២៣​ឆ្នាំ​សុទ្ធ​នោះ​ទេ ប៉ុន្តែ​ក្រុម​កីឡាករ​ដែល​ជ្រើស​រើស​ចេញ​ពី​សាកល​វិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ប៉ុន្តែ​ការ​ពិត​បង្ហាញ​លើ​ទី​លាន​ឃើញ​ថា ក្រុម U23 សាកល​វិទ្យាល័យ​ជប៉ុន​មាន​កម្រិត​គុណភាព​ខ្ពស់​ជាង​ក្រុម U23 កម្ពុជា។ គ្រាន់​តែ​បង្ហាញ​ខ្លួន​លើ​ទី​លាន​ភ្លាម កាយ​សម្បទា និង​មាឌ​របស់​ក្រុម U23 ជប៉ុន ​មាន​ប្រៀប​លើ​ក្រុម U23 កម្ពុជា​​មួយ​ទៅ​ហើយ។ ​នៅ​ពេល​លេង​លើ​ទី​លាន ក្រុម U23 ជប៉ុន​មាន​បច្ចេកទេស​ល្អ ល្បឿន​លឿន យល់​ចិត្ត​គ្នា និង​បញ្ចប់​ទី​ច្បាស់​ដែល​មើល​ទៅ​គឺ​ជា​ក្រុម​បាល់ទាត់​អាជីព​ពិត​ប្រាកដ។

ការ​បង្ហាញ​ខ្លួន​​លក្ខណៈ​អាជីព​ពិត​ប្រាកដ​របស់ U23 សាកល​វិទ្យាល័យ​ជប៉ុន​មិន​មែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ។ ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​របស់​ជម្រើស​ជាតិ ក្លឹប និងសាលា​បាល់ទាត់​នានា ​ ​វិស័យ​បាល់ទាត់​ជប៉ុន​មាន​ប្រព័ន្ធ​មួយ​ គឺ«កីឡាករ​​​​ពិសេស​​ជា​គោល​ដៅ​លីគ (J.League Designated Special Players) បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​១៩៩៨មក​។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​កីឡាករ​រៀន​សូត្រ​ផង និង​លេង​បាល់ទាត់​​អាជីពផង។

យុវជនដែល​មាន​ទេព​កោសល្យ​​បំផុត​​​ត្រូវ​ចុះ​ឈ្មោះ​​ចាប់​ពី​១៨​ឆ្នាំ​​ជា​មួយ​សមាគម​សាកល​វិទ្យាល័យជប៉ុន​ ​សហព័ន្ធ​អត្តពលិក​វិទ្យាល័យ​​ដែល​​​ពួក​គេ​​រៀន​ ឬក៏សហព័ន្ធក្លឹប​យុវជន​ជប៉ុន​កម្រិត​ពីរ និង​មិន​ទាន់​ចុះ​ឈ្មោះ​ចូល​រួម​ជា​មួយ​ក្លឹប​បាល់ទាត់​អាជីព​ណា​មួយ។

បន្ទាប់​មកពួក​គេ​អនុញ្ញាត​ឲ្យ​ក្លឹប​មក​ពី​លីគ​ជប៉ុន​​​អាច​​ជ្រើស​រើស​យក​កីឡាករ​​ពី​​ក្រុម​សាកល​វិទ្យាល័យ​ទាំង​នោះ​ច្រើន​បំផុត​​ត្រឹម​៣​នាក់​ទៅ​ហ្វឹក​ហាត់ និង​​ប្រកួត​ក្នុង​​ពាន​រង្វាន់​ផ្សេង​ៗ។ ប្រសិន​បើ​ក្លឹប​ពិនិត្យ​ឃើញ​កីឡាករ​ណា​ម្នាក់​មាន​ទេព​កោសល្យ និង​បំពេញ​តាម​លក្ខខណ្ឌ ក្លឹប​នោះ​នឹង​ចុះ​កុងត្រា​យក​​ធ្វើ​ជា​កីឡាករ​អាជីព​តែ​ម្តង។

ក្រោយចុះ​កុងត្រាជា​ផ្លូវការ ពួក​គេ​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​ជា​ផ្លូវ​ការ​ក្នុង​លីគ​​​ទី​១ លីគទី​២ លីគទី៣ ពាន​រង្វាន League Cup ការ​ប្រកួត​ត្រៀម​រដូវ​កាល ឬ​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​រៀប​ចំ​ដោយសមាគមន៍​កីឡា​បាល់ទាត់​ជប៉ុន និង​លីគ​ជប៉ុន។

ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​នានា​នៅ​ជប៉ុន​មាន​ពាន​ពាន​រង្វាន់​​លីគ​បាល់ទាត់​សាកល​វិទ្យាល័យ​គឺ Kantō University Soccer League កម្រិត​១ ​និង​កម្រិត​​​២​​ដែល​រៀប​ចំ​ការ​ប្រកួត​ជា​​រៀង​រាល់​ឆ្នាំ​​​តាំង​ពី​ឆ្នាំ​២០១១។​ ដូច្នេះ​​ក្រុម​សាកល​វិទ្យាល័យ​មាន​ការ​ហ្វឹក​ហាត់ បណ្តុះ​បណ្តាល​កម្រិត​ស្តង់ដា និង​កម្រិត​អាជីព ព្រម​ទាំង​មាន​​លីគ​សាកល​វិទ្យាល័យ​​យ៉ាង​ទៀង​ទាត់​ទៀត​ផង។

និយាយ​ពី​ក្រុម U23 ជប៉ុន​ដែល​​លេង​ជា​មួយក្រុម U23 កម្ពុជា​យប់មិញ ​មាន​កីឡាករ​មួយ​ចំនួន​បាន​ចុះ​កុងត្រា​​ជា​មួយ​ក្លឹប​អាជីព​ជប៉ុន​រួច​រាល់​ដែរ។ ពួក​គេ​នឹង​លេង​ពេញ​លេញ​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២៣។

គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨​មក ប្រព័ន្ធ​​ J.League Designated Special Players បាន​បណ្តុះ​បណ្តាល​​កីឡាករ​​​អាជីព​រាប់​រយ​នាក់​មក​ហើយ​ដែល​​លេង​ទាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​បរទេស​៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម