Connect with us

ព័ត៌មានជាតិ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរ ក៏បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. ។

ចាប់តាំងពី អ.វ.គ.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះ ជាង ១០ ៣០០ នាក់ បានចេញសេចក្តីសម្រេចជាង ១ ៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និង ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួនជាង​បីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការ អ.ស.ប. បានស្វាគមន៍ចំពោះ វឌ្ឍនភាពការងារយ៉ាងធំធេងរបស់ អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមុខងារ សេសសល់ដែល អ.វ.ត.ក. ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។ គោលបំណង មួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែល អ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៍មាននៅក្នុងបណ្ណសាររបស់ អ.វ.ត.ក. ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់ អ.វ.ត.ក.។

ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការ ដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹង​ដំណើរការ​នាពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាយូរអង្វែងពី អ.ស.ប. និងម្ចាស់ជំនួយរបស់ អ.វ.ត.ក. ហើយថា ការងាររបស់ អ.វ.ត.ក. មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពី អ.ស.ប. និងម្ចាស់ជំនួយទាំងនោះបានឡើយ។ លោកបានជំរុញឱ្យបណ្តារដ្ឋជាម្ចាស់ជំនួយមេត្តាផ្តល់ ការគាំទ្រ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទួលាយដល់សាធារណជនកម្ពុជា ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយនៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និង បញ្ចៀសមិនឱ្យអំពើព្រៃផ្សៃពីអតីតកាលកើតឡើងសាជាថ្មី។

លោកឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់ បានសម្តែងនូវសេចក្ដីសោមនស្សដែលបានមកទស្សនកិច្ចនៅក្នុងព្រឹត្តិការណ៍ដ៍សំខាន់នេះ។ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនេយ្យភាព ចំពោះឧក្រិដ្ឋកម្មនានាដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកឧបការីអគ្គលេខាធិការ អ.ស.ប. ក៏បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការបន្តគាំទ្រដល់ អ.វ.ត.ក. នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវ សារសំខាន់នៃការថែរក្សាកេរដំណែល អ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការ អ.ស.ប. នឹងចូលរួមស្ដាប់ការ ប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅ អ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការនៅថ្ងៃស្អែក (ថៃ្ងព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ ២០២២)។ – បន្ទាប់មក ភាគីទាំងពីរនឹងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណះរបស់ខ្លួននៅបរិវេណអ.វ.ត.ក.។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម