កីឡា
ផ្លូវការ! ជម្រើសជាតិរុស្ស៊ី ត្រូវបានហាមមិនឲ្យប្រកួត EURO 2024 ឡើយ
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA) បានបញ្ជាក់ថា រុស្សីត្រូវបានហាមមិនឱ្យចូលលេងក្នុងវគ្គជម្រុះ Euro 2024 ឡើយ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។

ការចាប់ឆ្នោតវគ្គជម្រុះសម្រាប់ Euro 2024 ដែលអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅនៅទីក្រុង Frankfurt នៅថ្ងៃទី ០៩ ខែតុលា ខាងមុខ។ គ្រាដែលប្រទេសរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប៉ុន្តែការប្ដឹងទាំងនោះត្រូវបានច្រានចោលនៅក្នុងខែកក្កដា។

ការសម្រេចចិត្តដំបូងក្នុងការហាមឃាត់ក្រុមរុស្ស៊ី ត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបន្ទាប់មកត្រូវបានតម្កល់ដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា នៅថ្ងៃទី ១៥ ខែកក្កដា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ UEFA បានបន្ថែមថា “ដូច្នេះរុស្ស៊ីមិនត្រូវបានរាប់បញ្ចូលក្នុងការចាប់ឆ្នោតវគ្គជម្រុះ UEFA European Football Championship 2022-24″។
រុស្សីក៏ត្រូវបានហាមប្រាមពីការប្រកួត World Cup 2022 នៅប្រទេសកាតា ហើយត្រូវបានដកចេញពីការប្រកួតជម្រុះ ក្នុងខែមីនាសម្រាប់ការប្រកួតនេះ។ ក្រុមនារីត្រូវបានដកចេញពីការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ ដោយក្រុមព័រទុយហ្គាល់ទទួលជំនួស។
ដោយឡែកក្លិបរបស់ប្រទេសនេះត្រូវបានហាមប្រាមពីការប្រកួត Champions League, Europa League និង Europa Conference League រដូវកាលនេះជាមួយ Uefa ក៏បញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភពីក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលរបស់រុស្ស៊ីផងដែរ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២២ ដើមឡើយគ្រោងនឹងលេងនៅទីក្រុង St Petersburg ប៉ុន្តែត្រូវបានផ្លាស់ទៅទីក្រុងប៉ារីស៕
ប្រភព៖ BBC
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ