វប្បធម៌ ជំនឿ
មកស្គាល់វត្តចំណាស់ៗ ទាំង ២០ កន្លែង ដែលជាគោលដៅទេសចរណ៍ ក្នុងខេត្តបាត់ដំបង
វត្តចំណាស់ៗ ២០ កន្លែង ក្នុងខេត្តបាត់ដំបង មិនត្រឹមតែជាទីគោរពសក្ការបូជាទៅកាន់ព្រះពុទ្ធសាសនាតែប៉ុណ្ណោះទេ តែវាក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាផងដែរ។
ពាក់ព័ន្ធនឹងវិស័យព្រះពុទ្ធសាសនា ក្នុងខេត្តបាត់ដំបង លោក សម្បត្តិ មុនីរត្តន៍ ប្រធានមន្ទីរធម្មការខេត្ត បានឲ្យ កម្ពុជាថ្មី ដឹងថា ខេត្តបាត់ដំបង មានវត្តអារាមចំនួន ៣៨៥ វត្ត និងគណៈធម្មយុត្ត មាន១៥ វត្ត មានព្រះសង្ឃទាំងពីរគណៈចំនួន ៥,៧៧១ អង្គ និងមានចំនួនព្រះសង្ឃមហានិកាយ ចំនួន ៥,៦៦៥ អង្គ ភិក្ខុ ១,៧១៤ អង្គ និងព្រះសង្ឃ គណៈធម្មយុត្ត ចំនួន ៣០៧ អង្គ ភិក្ខុ ៣៩ អង្គ ផង។
ប្រធានការិយាល័យ ឧស្សាហកម្មទេសចរណ៍ខេត្ត លោក ហម អារុណ បានឲ្យដឹងដែរថា មានវត្តចំណាស់ៗចំនួន ២០ វត្តត្រូវ បានចុះបញ្ជីជាផ្លូវការពីមន្ទីរទេសចរណ៍ខេត្តប្រែក្លាយជាគោលដៅទេសចរណ៍នេះ គឺក្រៅពីខេត្តបាត់ដំបង មានតំបន់ទេសចរណ៍ធម្មជាតិយ៉ាងសម្បូរបែប បានទាក់ទាញកំណើនភ្ញៀវជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានបន្ដថា ហើយវត្តទាំង ២០ ដែលបានដាក់ជាគោលដៅទេសចរណ៍ ក្រៅពីភ្ញៀវទេសចរក្នុងស្រុកក៏មាន ភ្ញៀវទេសចរណ៍បរទេស ជាច្រើនផងដែរ ដែលបានចូលទៅទស្សនាកម្សាន្ត និងគោរពប្រតិបត្តិ ដើម្បីស្វែងយល់អំពីប្រវត្តិក្នុងការកសាងឡើង ក៏ដូចជាស្វែងយល់ពីប្រវត្តិរបស់ព្រះពុទ្ធសាសនារបស់ខ្មែរផងដែរ។
វត្តចំណាស់ៗទាំង ២០ ដែលបានបញ្ចូលជាគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបងរួមមាន÷ ១. “វត្តសំរោងក្នុង” កសាងឡើងក្នុងឆ្នាំ ១៧០៧ ឋិតក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២. “វត្តឈើខ្មៅ” កសាងក្នុងឆ្នាំ ១៨៨៧ ឋិតក្នុងឃុំ សំរោងក្នុង ស្រុកឯកភ្នំ, ៣. “វត្តកែវ” កសាងក្នុងឆ្នាំ ១៧៧២ ឋិតក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ, ៤. “វត្តព្នៅ” កសាងក្នុងឆ្នាំ ១៩៤៧ ឋិតក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ, ៥. “វត្តប្រាសាទមច្ឆាមិត្ត”ហៅ”វត្តក្តុល” កសាងក្នុងឆ្នាំ ១៨៣០ ឋិតក្នុងឃុំក្តុល ស្រុកឯកភ្នំ, ៦. “វត្តស្វេតឆ័ត្រគុញជ័យ”ហៅ(វត្តដំរីស) កសាងក្នុងឆ្នាំ ១៩០៤ ឋិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង, ៧. “វត្តវិបុល្លថារាម” ហៅ(វត្តកណ្តាល) កសាងក្នុងឆ្នាំ ១៨៥២ ឋិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង, ៨. “វត្តពិភិទ្ធារាម” ហៅ(វត្តពិភិទ) កសាងក្នុងឆ្នាំ ១៨៤០ ឋិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ៩. “វត្តពោធិ៍វាល” កសាងក្នុងឆ្នាំ ១៨៤៥ ឋិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង, ១០. “វត្តសង្កែធារាម” ហៅ(វត្តសង្កែ) កសាងក្នុងឆ្នាំ ១៨៤៥ ឋិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង, ១១. “វត្តគរ” កសាងឡើង ក្នុងឆ្នាំ ១៨៨៥ ឋិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង, ១២. “វត្តទេពធិមរាជនិវេស”ហៅ(វត្តកំផែង) កសាងក្នុងឆ្នាំ ១៩១០ ឋិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ១៣. “វត្តចម្រើនសិរីជ័យមង្គល” ហៅ(វត្តកំពងសីម៉ា) កសាងក្នុងឆ្នាំ ១៨៨៥ ឋិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់, ១៤. “វត្តកច្ឆបបពត៌ភ្នំអណ្តើក” (មិនទាន់ដឹងឆ្នាំកសាង) ឋិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់, ១៥. “វត្តគីបុញ្ញារាម” ហៅ(វត្តទ្រុងមាន់)(មិនទានដឹងឆ្នាំកសាង) ឋិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់, ១៦. “វត្តព្រះនរាយណ៍ខ្វែង””មិនទាន់ដឹងឆ្នាំកសាងនៅឡើយ” ឋិតក្នុងឃុំ វត្តតាមិម ស្រុកសង្កែ, ១៧. “វត្តសុវណ្ណគីរីភេត្រារាម” ហៅ(វត្តភ្នំសំពៅ) កសាងក្នុងឆ្នាំ ១៨១៤ ឋិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់, ១៨. “វត្តកល្យាណមិត្ត” ហៅ(វត្តខ្សាច់ពោយ) កសាងក្នុងឆ្នាំ ១៩២៥ ឋិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង, ១៩. “វត្តរតន:កំពង់ពិល” (មិនទាន់ដឹងឆ្នាំកសាង) ឋិតក្នុងឃុំ វត្តតាមិម ស្រុកសង្កែ, ២០. “វត្តក្តាំងងា”(មិនទាន់ដឹង ឆ្នាំកសាង)ឋិតក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច