Connect with us

ព័ត៌មានជាតិ

​កម្ពុជា​ត្រៀមបើកការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿន​ទី២ ភ្នំពេញ-បាវិត​នៅមុនពាក់កណ្ដាលឆ្នាំក្រោយ

បានផុស

នៅ

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ ដើម្បីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយក្រុមហ៊ុនCRBC ដែលជាក្រុមហ៊ុនសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងការបន្តសិក្សា និងសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២។

រូបភាពការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់នៅថ្ងៃទី ២១ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាព​ឱ្យក្រុមហ៊ុន CRBC ដដែលនេះ ជាអ្នកវិនិយោគដាក់ថវិកាសាង​សង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិតដែលជាផ្លូវល្បឿនលឿនទី២ បន្ទាប់ពីបញ្ចប់ផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ក្រុងព្រះសីហនុ) នាពេលឆាប់ៗនេះ។

​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បញ្ជាក់ថា «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនៅខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋានឱ្យបាននៅពាក់កណ្តាលឆ្នាំ២០២៣»។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការរៀបចំដំណើរការបានយ៉ាងលឿននេះ ដោយសារក្រុមហ៊ុន CRBC មានបទពិសោធន៍ធ្លាប់បានសាងសង់ផ្លូវល្បឿនលឿន មួយខ្សែរួចហើយ រួមទាំងមានទាំងសម្ភារៈគ្រប់គ្រាន់ និងអាចដឹងពីបញ្ហាធាតុអាកាសនៅក្នុងប្រទេសកម្ពុជាបានត្រឹមត្រូវផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ចិន​ចង់​ឱ្យ​អឺរ៉ុប​លុប​ចោល​វិធាន​ការ​បង្កើន​ពន្ធ​​ត្រឹម​ថ្ងៃ​ ៤ កក្កដា ខណៈ​​​ភាគី​ទាំង​២​គ្រោង​ជួប​គ្នា​ពិភាក្សា​គ្នា

សេដ្ឋកិច្ច៦ នាទី មុន

ចាយទុនត្រឹម ១០០ដុល្លារ ធ្វើកាដូមង្គលការ រកប្រាក់​ចំណូលខ្ទង់១ពាន់ដុល្លារ

ព័ត៌មានជាតិ២៤ នាទី មុន

អភិបាលខេត្តកំពត ជំរុញឲ្យវិស័យអប់រំជាវិស័យគ្រឹះមួយដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពដ៏រឹងមាំ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

មេ​ដឹក​នាំ​តៃវ៉ាន់ ឆ្លើយ​តប ក្រោយ​ចិន​គំរាម​កាត់​ទោស​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

​​សហរដ្ឋ​អាមេរិក រងគ្រោះដោយរលកកម្តៅនិងទឹកជំនន់ ផ្ទួនគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ​ស្តារព្រៃឈើឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម