ព័ត៌មានជាតិ
រថយន្តអត់បានឆៀកត្រឹមត្រូវ មិនអាចបើកផ្លូវល្បឿនលឿនបានទេ
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ អនុញ្ញាតឲ្យរថយន្តដែលមានការត្រួតលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបអាចបើកបរលើផ្លូវនេះបាន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារផ្លូវល្បឿនលឿនអនុញ្ញាតឲ្យរថយន្តបើកដល់ល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះរថយន្តដែលមិនបានការឆ្លងកាត់ត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ មិនអនុញ្ញាតិឲ្យប្រើប្រាស់លើផ្លូវល្បឿនលឿននេះបានទេ។
លោករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះថា៖ «រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន»។
រថយន្តតូចជាលក្ខណៈគ្រួសារអាចបើកបរល្បឿនខ្ពស់បំផុត ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងទាបបំផុត ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះរថយន្តកុងតឺន័រ ដែលមានសណ្តោង អនុញ្ញាតឱ្យបើកបរល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តដឹកទំនិញធុនធំតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេងដោយប្រើពេលយូរបាននោះទេ ខណៈឡានតូចអាចប្រើប្រាស់បាន ក្នុងករណីដែលមិនមានឧបសគ្គនៅខាងមុខ។
ផ្លូវល្បឿនលឿនដែលមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បែងចែកជាពីរគន្លងទៅពីរគន្លងមក ហើយមានគន្លងមួយនៅខាងស្តាំដៃសម្រាប់ឈប់ករណីមានបញ្ហាអាសន្នតាមផ្លូវណាមួយ។
បើតាមលោករដ្ឋមន្រ្តី ក្រុមហ៊ុនបានឯកភាពអនុញ្ញាតិឲ្យម៉ូតូដែលមានទំហំស៊ីឡាំងលើសពី ៥០០ សេសេអាចប្រើប្រាស់ផ្លូវនេះបាន។ ត្រូវបើកបរមិនឲ្យលើសល្បឿន ១០០ គីឡូម៉ែត្រ ហើយមិនអនុញ្ញាតិឲ្យមានអ្នកជិះពីក្រោយនោះទេ ដោយសារបារម្ភពីសុវត្ថិភាព។
ជាមួយគ្នានេះ ម្ចាស់ដែលប្រើប្រាស់ម៉ូតូកម្លាំងម៉ាស៊ីនទំហំ ៥០០ សេសេ ត្រូវភ្ជាប់ស្តិកគ័រចេញដោយក្រសួងសាធារណការ ដើម្បីសម្គាល់ភិនភាគម៉ូតូដែលគ្រប់លក្ខខណ្ឌទើបគេអនុញ្ញាតិឲ្យប្រើប្រាស់លើផ្លូវល្បឿនលឿននេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ