Connect with us

ជីវិតកម្សាន្ដ

ពិធីករក្នុងកម្មវិធីដែល BLACKPINK ឡើងសម្ដែងបទ “Shut Down” រងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ

បានផុស

នៅ

ពិធីករ Jimmy Kimmel របស់ទូរទស្សន៍អាមេរិក ABC រងការរិះគន់យ៉ាងចាស់ដៃចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅអ្នកគាំទ្រ BLACKPINK មុនពេលក្រុមចម្រៀងនារីមួយនេះឡើងសម្តែងបទ “Shut Down” របស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BLACKPINK បានសម្តែងបទចម្រៀងចុងក្រោយរបស់ពួកគេក្នុងកម្មវិធី ‘Jimmy Kimmel Live’ កាល ពីថ្ងៃអង្គារ ហើយសមាជិកម្នាក់ៗធ្វើការណែនាំខ្លួនទៅកាន់ពិធីករដោយធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការស្រែកហ៊ោកញ្ជៀវ ។

ភ្លាមៗនោះពិធីករលោក Jimmy Kimmel បាននិយាយថា “នេះជាហេតុផលដែលធ្វើឲ្យក្មេងៗទាំងអស់រំភើបចិត្តខ្លាំងពីអាល់ប៊ុម ‘Born Pink’ និងបទ ‘Shut Down’ របស់ BLACKPINK”។

ប៉ុន្តែពាក្យសម្ដីនេះបានធ្វើឲ្យអ្នកគាំទ្រសម្ដែងការខកចិត្ត និងបានបញ្ចេញមតិនៅលើបណ្ដាញសង្គមថា “ខ្ញុំអាយុ ២២ ឆ្នាំហើយ តើខ្ញុំនៅជាក្មេងទៀតមែនទេ ហេតុអ្វីបានជាអ្នកសម្ភាសន៍ តែងតែហៅអ្នកគាំទ្រ K-pop ថា ក្មេង ហើយខ្ញុំគិតថា ខ្ញុំមិនមែនជាមនុស្សតែម្នាក់ទេដែលត្រូវបានគេហៅថា ក្មេងបែបនេះ។

យ៉ាងណាមិញមានអ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិកូរ៉េមួយចំនួនការចាប់អារម្មណ៍ទៅលើប្រព័ន្ធ ផ្សព្វផ្សាយលោកខាងលិចដែលមិនសូវឲ្យតម្លៃ K-Pop ជាពិសេសអ្នកគាំទ្រ ដោយពួកគេបានបញ្ជាក់ ថាមានព្រឹត្តិការណ៍ជាច្រើនដែលកើតឡើងស្រដៀងគ្នានឹងរឿងមួយនេះ ៕

ប្រែសម្រួលដោយ ៖ នាងតូច

ចុចអាន៖BLACKPINK នឹងឡើងសម្ដែងបទថ្មីទើបចេញក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់ អាមេរិក

ចុចអាន៖ធ្លាយឃ្លិប Jennie ឱបក V និងរាំសប្បាយ ក្នុងកម្មពិធីសម្ពោធអាល់ប៊ុម “Born Pink”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម