សេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២ រក្សាត្រឹមកម្រិត ៥,៣ភាគរយ
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជា នៅកម្រិត៥,៣ភាគរយ ក្នុងឆ្នាំ២០២២ និងបានទម្លាក់ការព្យាករណ៍ឆ្នាំ២០២៣ មកនៅត្រឹម៦,២ ភាគរយ ពី៦,៥ ភាគរយ ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។
យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO 2022 Update) ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការនាំចេញផលិតផលសម្លៀកបំពាក់ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ ជាមួយកំណើន៣៩,៨ភាគរយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។ វិស័យកម្មន្តសាលមិនមែនកាត់ដេរបានបន្តសន្ទុះកំណើនដ៏រឹងមាំ ខណៈ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗជាមួយការនាំចូលសម្ភារសំណង់កើនឡើង២២,៨ភាគរយ។ ចំណែកវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង៩,១ភាគរយ នៅឆ្នាំនេះ មុនពេលថយមកត្រឹម៨,៦ភាគរយ នៅឆ្នាំ២០២៣ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានលើកឡើងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្ម ដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងជី ព្រមទាំងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ លោកស្រីបានបញ្ជាក់ថា អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោកសម្រាប់ពលរដ្ឋក្រីក្រ។
របាយការណ៍ខាងលើបានដំឡើងការព្យាករណ៍អតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ ៥,០ភាគរយ ពីការព្យាករ ៤,៧ភាគរយ ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ចំពោះការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២,២ភាគរយ ។
ហានិភ័យសម្រាប់ទស្សនវិស័យនេះ រួមមានការលចឡើងនៃមេរោគកូវីដ១៩ ប្រភេទថ្មីនិងជំងឺអុតស្វាកំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់តែទន់ខ្សោយការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និងការកើនឡើងនៃថ្លៃថាមពល និងទំនិញនានាដែលអាចអាក្រក់ជាងការរំពឹងទុក។
លោកស្រី Jyotsana Varma បានថ្លែងបញ្ជាក់ថា៖ «ការគាំទ្ររបស់ ADB ដល់កម្ពុជាគឺស្របទៅនឹងអាទិភាពកំណើនរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ADB កំពុងអនុវត្តន៍គម្រោងវិនិយោគដែលមានទឹកប្រាក់ ២,៤៣ពាន់លានដុល្លារនៅកម្ពុជា»។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចីនិងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន៣២៧,១លានដុល្លារ ហើយបានកៀរគរបន្ថែម៥លានដុល្លារតាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។ សម្រាប់ប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១,១៧ពាន់លានដុល្លារ និងជំនួយ ចំនួន៤៣,៩លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត