ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ ការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ត្រូវបានចាត់ទុកជាចលនាមួយយ៉ាងសំខាន់
បាត់ដំបង ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកការងារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ជាចលនាមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន។
យុទ្ធនាការនេះ មានការចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវសេចក្តីនឹករំលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះ ថែមទាំងបញ្ជាក់ទៀតថា សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនចង់ឃើញប្រជាពលរដ្ឋណាមួយបន្តគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះបន្ថែមទៀតទេ ដែលមូលហេតុនៃការគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ បង្កឲ្យមានជម្លោះប្រដាប់អាវុធ និងទុក្ខវេទនាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ។
លោកបន្តទៀតថា ឆ្នាំ១៩៩៨ គឺឆ្នាំនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាស្ថាពរនៅកម្ពុជា ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ជាស្ថាបនិកសន្តិភាព និងមានតម្លៃជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលនេះជាមេរៀនជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាព ស្រឡាញ់សន្តិភាព និងគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានណែនាំឲ្យលោកគ្រូ-អ្នកគ្រូ ធ្វើការផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្សទាំងអស់ឲ្យយល់ពីគុណតម្លៃនៃគោលនយោបាយឈ្នះឈ្នះ និងបណ្តុះមនសិការស្នេហាជាតិ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា វិស័យសកម្មភាពមីនត្រូវបានចាត់ទុកជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ត្រូវបានចាត់ទុកជាធាតុយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន ផងដែរ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ជូនដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករ និងប្រជាពលរដ្ឋ ដូចខាងក្រោម៖
* ស្នើសុំប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូលនិងកំទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋ បានរាយការណ៍។
* ស្នើសុំបងប្អូនប្រជាពលរដ្ឋ មិនត្រូវប្រថុយប្រថានចូលទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្ត្រ ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវ ប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។
* ស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីជៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
* ស្នើនគរបាលប៉ុស្តិ៍ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំចាប់ពីឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ២០២២ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានផ្ទៃដីបោសសម្អាតរួចបានប្រមាណ ៩៦ គីឡូម៉ែត្រក្រឡា និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១៤ ៨០៧ គ្រាប់ មីនតោនចំនួន ៦៩៩ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៥០ ២៣០ គ្រាប់។ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ស្រុករតនមណ្ឌល មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២នាក់ ដោយសារការកាប់ឈើ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤