ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ក្រសួងនៅមិនទាន់គិតគូរដំឡើងប្រាក់ឈ្មួលទៅលើវិស័យផ្សេងៗទៀតនៅឡើយទេ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងនៅមិនទាន់
បានគិតគូរដំឡើងប្រាក់ឈ្មួលទៅលើកម្មករនិយោជិតក្នុងវិស័យផ្សេងៗទៀតនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងការសិក្សានៅឡើយ។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោករដ្ឋមន្ត្រីបានបន្តថា «ប្រាក់ឈ្នួលអប្បបរមានមានតែទៅលើកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ ចំពោះវិស័យផ្សេងៗទៀតយើងគិតគូរទៅតាមក្រោយដោយមានការស្រាវជ្រាវឱ្យបានម៉ត់ចត់ជាទីបំផុត»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាក់ស្តែងដូចជាវិស័យសំណង់មានប្រាក់ឈ្មួលខ្ពស់ណាស់ កន្លែងខ្លះផ្តល់ឱ្យ១ថ្ងៃ១០ដុល្លាររកជាងធ្វើមិនបានផង។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ដូចនេះទីផ្សារកំពុងអំណោយផលដូចនេះអីចឹងទេបើយើងកំណត់ប្រាក់ឈ្មួលភ្លាមៗ ដោយមិនបានសិក្សាឱ្យបានម៉ត់ចត់អាចទាញប្រាក់ចំណូលមកថយចុះវិញក៏មាន ឬវិស័យឯកជនកំពុងផ្តល់ប្រាក់ឈ្មួលខ្ពស់ៗពេលដែលយើងកំណត់ទៅគាត់ងាកមករកប្រាក់កំណត់វិញលែងផ្តល់ប្រាក់ឈ្មូលឱ្យខ្ពស់ដូចមុន។ អីចឹងត្រូវសិក្សាឱ្យបានម៉ត់ចត់ថា តើអាណាមួយវាមានប្រយោជន៍ច្រើនជាងដល់កម្មករនិយោជិត»។
សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករចំនួន១៩៨ដុល្លារ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧបត្ថម្ភបន្ថែមចំនួន២ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលរបស់កម្មករ-និយោជិតកើនឡើងដល់២០០ដុល្លារ។
ប៉ុន្តែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជាមធ្យមកម្មករ-និយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ ដល់២៣២ដុល្លារអាមេរិកក្នុងមួយខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ