ព័ត៌មានអន្ដរជាតិ
ទីក្រុង ហូជីមិញ កំពុងលិចក្រោមទឹក ក្នុងអត្រាដ៏លឿន (មានវីដេអូ)
នៅក្នុងការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Nanyang Technological និងអ្នកជំនាញមកពីមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការ NASA ព្រមទាំងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (ETH Zürich) បានរកឃើញថា មានភ័ស្តុតាង និងសញ្ញាបង្ហាញថា ទីក្រុងនៅតាមឆ្នេរសមុទ្រនិងទន្លេធំៗជាច្រើន កំពុងលិចលឿនជាងអត្រា នៃការកើនឡើងកម្រិតទឹកសមុទ្រ។
ក្រុមស្រាវជ្រាវនេះ បានប្រើប្រាស់រ៉ាដាពីផ្កាយរណប ដើម្បីវាស់ស្ទង់អត្រានៃការលិចក្រោមទឹក នៅក្នុងទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅច្រើនចំនួន៤៨ របស់ពិភពលោកចន្លោះឆ្នាំ ២០១៤ ដល់ ២០២០។
បន្ទាប់ពីការស្រាវជ្រាវនិងត្រួតពិនិត្យអស់រយៈពេលជាយូរ លទ្ធផលបានបង្ហាញថា មានទីក្រុងចំនួន ៤៤ ដែលមានតំបន់កំពុងលិចលឿនជាងការកើនឡើងកម្រិតទឹកសមុទ្រ។
ជាពិសេស ទីក្រុងនានានៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ កំពុងលិចក្នុងល្បឿនដ៏លឿនបំផុត។ ក្នុងនោះរួមមានទីក្រុង Tianjin នៃប្រទេសចិន និង Ahmedabad នៃប្រទេសឥណ្ឌា ដែលមានអត្រាលិចក្រោមទឹកលើសពី ២០មិល្លីម៉ែត្រក្នុងមួយឆ្នាំ ខណៈទីក្រុង ហូជីមិញ នៃប្រទេសវៀតណាម មានអត្រាលិច ១៦.២មិល្លីម៉ែត្រក្នុងមួយឆ្នាំ។
បច្ចុប្បន្ន កម្រិតទឹកសមុទ្រមានការកើនឡើងជាមធ្យមប្រហែល ៣.៧ មិល្លីម៉ែត្រក្នុងមួយឆ្នាំ ដែលភាគច្រើនបណ្តាលមកពីទឹកកករលាយ ដោយសារការប្រែប្រួលអាកាសធាតុ។ នៅកន្លែងជាច្រើន ដីក៏បានបាក់ស្រុតផងដែរ ដោយសារតែការបូមទឹកក្រោមដី ការទាញយកប្រេង និងឧស្ម័ន ហើយដីល្បាប់ត្រូវបានបង្ហាប់ដោយអគារធំៗ ដែលបណ្តាលឲ្យអត្រាលិចក្នុងទីក្រុងកើនឡើងលឿន។
នៅក្នុងការសិក្សាដោយផ្អែកលើទីក្រុងហូជីមិញ ក្រុមការងារបានរកឃើញថា ប្រសិនបើអត្រានៃការលិចចុះបែបនេះនៅតែបន្ត, នោះផ្ទៃដីប្រហែល២០គីឡូម៉ែត្រការ៉េនៃទីក្រុងនេះ អាចនឹងលិចនៅក្រោមនីវ៉ូទឹកសមុទ្រនៅត្រឹមឆ្នាំ២០៣០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Postsen
ចុចអាន៖ ព្យុះចំនួន១០ទៀត នឹងវាយប្រហារប្រទេស វៀតណាម, អាចបង្កឲ្យបាក់ដី និងទឹកជំនន់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព