ព័ត៌មានជាតិ
ប្រទេស ៦ កម្ពុជាទាមទារជោគជ័យវត្ថុបុរាណជាង ២០០ ត្រឡប់មកស្រុកកំណើតវិញ
ជាច្រើនឆ្នាំនេះ កម្ពុជាបានខិតខំប្រឹងប្រែងប្រើប្រាស់យន្តការផ្សេងៗដើម្បីទាមទារវត្ថុបុរាណជាសម្បត្តិជាតិ ត្រឡប់មកប្រទេសកំណើតវិញ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ក្នុងសន្និសីទនៅព្រឹកនេះថា ៥ ឆ្នាំនេះ កម្ពុជាបានទាមទារវត្ថុបុរាណចំនួន ២៥៨ រូប ដែលជួញដូរដោយខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ ក្នុងពេលកម្ពុជាជួបវិបត្តិជម្លោះផ្ទៃក្នុង។
ការទាមទារវត្ថុបុរាណត្រឡប់មកវិញ កម្ពុជាបានប្រើប្រាស់យន្តការទីមួយគឺតាមរយៈការអំពាវនាវដល់អ្នកកាន់កាប់ដើម្បីស្ម័គ្រចិត្តប្រគល់ត្រឡប់មកកម្ពុជាវិញ។ ទីពីរគឺតាមកិច្ចព្រមព្រៀងគ្នានិងការចរចាគ្នា និងទី ៣ គឺការទាមទារដោយច្បាប់។
លោករដ្ឋលេខាធិការបានឲ្យដឹងបន្តថា វត្ថុបុរាណដែលកម្ពុជាទាមទារមកវិញក្នុងរយៈពេល ៥ ឆ្នាំ មានពីអាមេរិកបាន ៣៣ រូប ជប៉ុន ៧១ រូប អង់គ្លេស ១៦ រូប ហុងគ្រី ១១០ រូប និងពីថៃ ២៨ រូប។
ក្រៅពីការទាមទារពីក្រៅប្រទេស ក្រសួងក៏ទទួលបានវត្ថុបុរាណជាច្រើនពីពលរដ្ឋតាមមូលដ្ឋានដែលយកប្រគល់ឲ្យអាជ្ញាធរ។
បើតាមលោកឡុង ប៉ុណ្ណាស៊ីរីវត្ថ កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីបន្តភាពជាដៃគូដើម្បីបញ្ឈប់ការជួញដូរសម្បត្តិវប្បធម៌ខ្មែរខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌ត្រឡប់មកកម្ពុជាវិញ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់