Connect with us

ជីវិតកម្សាន្ដ

បញ្ហាចម្រូងចម្រាសរវាងស្ថាប​និក Miss Grand និងបវរកញ្ញា Engfa ឈានដល់ទីបញ្ចប់

បានផុស

នៅ

ក្រោយពីផ្ទុះរឿងចម្រូងចម្រាសជាមួយគ្នា រវាងស្ថាប​និក Miss Grand នឹង​បវរកញ្ញា Engfa ដែល​ជា​ម្ចាស់​មកុដ Miss Grand Thailand 2022 ថ្ងៃនេះបញ្ហាទាំងអស់បានឈានដល់ទីបញ្ចប់ ដោយពួកគេបានជួបសម្រុះសម្រួលគ្នានៅការិយាល័យ Miss Grand ផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានថ្ងៃមកនេះ សង្គមសិល្បៈបវរកញ្ញារបស់ថៃ បានបង្កភាពចម្រូងចម្រាសពេញបណ្ដាញសង្គម បន្ទាប់ពីបវរកញ្ញា Engfa បាត់ខ្លួនពីរថ្ងៃមិនចូលរួមហាត់សម ធ្វើឱ្យថៅកែធំ Miss Grand International លោក Nawat ខឹងសម្បារយ៉ាងខ្លាំង។

យ៉ាងណាមិញ មកទល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២​ ភាគីទាំងសងខាងបានជួបគ្នានៅការិយាល័យ Miss Grand International ដើម្បីជជែកអំពីបញ្ហាដែលកើតឡើង ហើយតាមរយៈរូបថតដែលម្ចាស់មកុដ MGT 2022 បង្ហោះលើ ​IG របស់នាង បញ្ជាក់ថាគ្រប់បានបញ្ចប់ដោយរលូនហើយ។

Engfa បានបង្ហោះរូបមួយសន្លឹកជាមួយ លោក Nawat និងភ្ជាប់ជាមួយខេបសិនអរគុណ ព្រមទាំងសម្ដែងការសុំអភ័យទោសដល់ស្ថាបនិករូបនេះ ព្រមទាំងអ្នកគាំទ្ររបស់នាង។

បន្ទាប់ពីឃើញសារមួយនេះ អ្នកគាំទ្របានផ្ញើសារលើកទឹកចិត្តដល់ Engfa និងជូនពរនាងឱ្យបន្តតំណាងឱ្យប្រទេសថៃ ដើម្បីចូលរួមក្នុងការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី នៅចុងខែតុលាខាងមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ថាបនិក Miss Grand កំពុងក្ដៅក្រហាយជាមួយបវរកញ្ញា Engfa

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម