ព័ត៌មានជាតិ
រាជធានីភ្នំពេញត្រូវបានប្រកាសថា ជាទីក្រុងអស់មីន
ភ្នំពេញ ៖ រសៀលថ្ងៃទី២២កញ្ញានេះ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន។

លោក មានចាន់ យ៉ាដា អភិបាលរងតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា រាជធានីភ្នំពេញកាលពី៤៣ឆ្នាំ មុនគឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកម្ទេចរាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និង ឧបសគ្គជាច្រើន ទម្រាំបានដូចសព្វថ្ងៃនេះ។សង្គ្រាមឈ្លប និងចលនាឧទ្ទាម បាន បង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេសដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃដែលបង្កឡើងដោយផលលំបាកនៃ សង្គ្រាម និងគ្រាប់មីន។

លោកបន្តថា ផ្អែកតាមទិន្នន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញមានចំការមីនចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤គឺខណ្ឌ ជ្រោយចង្វា,ព្រែកព្នៅ,ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះគឺ គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នករងគ្រោះសរុបចំនួន២០៤នាក់ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់,ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ត្រូវបន្តខិតខំ ដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ទីក្រុងរបស់យើង។
នាឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា ការគំរាម កំហែងដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើងនិងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញដែលត្រូវបានប្រកាសជារាជធានីអស់មីនក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺជាមូលដ្ឋានដែនដីទី៣បន្ទាប់ពីខេត្តកែប,និង ខេត្តព្រៃវែងដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយដែលយើងបានដឹង។

លោកជំទាវក៏បានកោតសរសើរដល់វិរះយុទ្ធជន យុទ្ធនារីដោះមីនដែលបានលះបង់ដល់អាយុជីវិតក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅឋានជូនប្រជាពលរដ្ឋ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្តដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងការកំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់គ្រាន់មីននៅឆ្នាំ២០២៥។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងទៀតថា បើយើងមើលទៅក្រោយ៤៣ឆ្នាំមុន រាជធានីភ្នំពេញជាទីក្រុងខ្មោច ស្ងាត់ជ្រងំហើយបាន បន្សល់ទុកនូវស្លាកស្នាមសង្គ្រាមពិសេសគឺគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះតែម្តង៕
ដោយ ៖ ស្រីរ័ត្ន



















-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ