Connect with us

ជីវិតកម្សាន្ដ

បង្ហោះរូបលើកនេះ Baifern ត្រូវអ្នកគាំទ្រសង្ស័យ លួចកែបបូរមាត់

បានផុស

នៅ

Baifern Pimchanok បង្ហាញសម្រស់ស្អាតប្លែក ខុសពីសព្វមួយដង ជាពិសេសត្រង់បបូរមាត់តែម្ដង មើលទៅកាន់តែសិចស៊ី ធ្វើឱ្យ​អ្នកគាំទ្រនាំគ្នាសង្ស័យថានាងបានទៅកែសម្ផស្ស នៅប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងស្រី Baifern Pimchanok បង្កការភ្ញាក់ផ្អើលមិនធម្មតា បន្ទាប់ពីចែករំលែករូបថតស៊េរីថ្មីនៅលើគណនី Instagram របស់នាង។ ក្នុង​រូបភាព​គេសង្កេតឃើញ បបូរ​មាត់​របស់នាងមានភាពសិចស៊ី​ប្លែក​ភ្នែក ដែលនេះធ្វើឱ្យមនុស្សជាច្រើនគិតថា នាងចង់ផ្លាស់ប្តូរមុខមាត់ ដោយការចាក់ filler លើបបូរមាត់។

ថ្វីត្បិតសង្ស័យបែបនេះក្ដី ប៉ុន្តែអ្នក​និយម​លេង​អ៊ីនធឺណិត​សង្ឃឹម​ Baifern ​នឹងមិនកែសម្ផស្ស​ ព្រោះ​សម្រស់​ធម្មជាតិរបស់នាងស្រស់ស្អាតខ្លាំង ​មិនចាំបាច់កែកុននោះទេ។

ជាមួយគ្នាដែរ អ្នកគាំទ្រមួយចំនួនបាននិយាយថា សម្រស់ Baifern ដែលគ្រប់គ្នាកំពុងឃើញ ពុំមែនជាការកែកុនអ្វីឡើយ វាគ្រាន់​តែ​ជា​ស្ទីលតុបតែង​ខ្លួនមួយបែបរបស់នាងប៉ុណ្ណោះ ​ដោយសារតាំងពីដើមមក ទម្រង់​បបូរមាត់តារាស្រីរូបនេះមាន​រាង​បេះដូង ​ស្អាតទាក់ទាញស្រាប់ហើយ។

សូមទស្សនារូបភាពខាងក្រោម!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត

ចុចអាន៖ សមាជិកគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៩ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច២៣ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២៣ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម