Connect with us

ព័ត៌មានអន្ដរជាតិ

លិចទូកជនចំណាកស្រុក ស្លាប់ ៣៤នាក់ នៅ ស៊ីរី

បានផុស

នៅ

ជនចំណាកស្រុកចំនួន៣៤នាក់បានស្លាប់ បន្ទាប់ពីទូកដែលពួកគេកំពុងធ្វើដំណើរ បានលិចក្នុងសមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសស៊ីរី។

ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ២០ នាក់កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យមួយនៅទីក្រុង Tartus ភាគខាងត្បូងប្រទេសស៊ីរី។

តាមសម្តីអ្នកនៅរស់, ទូកនេះបានដឹកមនុស្សចន្លោះពី១២០ទៅ១៥០នាក់ ចេញពីទីក្រុង Minyeh នៅជិតកំពង់ផែ Tripoli នៃប្រទេសលីបង់។

ក្រុមមន្ត្រីនិយាយ​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ក្នុង​ស្ថានភាព​ដ៏​លំបាក។

យោងតាម ​​UNHCR, ប្រទេសលីបង់ ទទួលជនភៀសខ្លួនស៊ីរីប្រមាណ១.៥លាននាក់ និងជិត ១៤០០០ នាក់មកពីប្រទេសផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ និងការផ្ទុះកំពង់ផែ បេរូត ឆ្នាំ២០២០ ធ្វើឲ្យប្រជាជនជាង ៨០% ជួបការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ។

ស្ថានភាពនេះកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជនចំណាកស្រុករបស់ប្រទេសនេះ ដែលមានមនុស្សជាច្រើននាក់ ព្យាយាមភៀសខ្លួនទៅកន្លែងផ្សេង រួមទាំងទៅកាន់អឺរ៉ុបផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ជនចំណាកស្រុក ១២ នាក់ ជាប់ក្នុងព្រំដែន តួកគី និង ក្រិក ត្រជាក់រហូតស្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៣ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម