Connect with us

ព័ត៌មានអន្ដរជាតិ

នៅ UN, រុស្ស៊ី និយាយការពារសង្គ្រាមរបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែន

បានផុស

នៅ

មេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យទីក្រុងមូស្គូ ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយការពារសង្គ្រាមរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

ថ្លែងទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីអំពើឃោរឃៅដែលគេសង្ស័យថាបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈមក, លោក Lavrov កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកញ្ញា បានចោទប្រកាន់អ៊ុយក្រែនថា បានដាក់ការគំរាមកំហែងប្រឆាំងសន្តិសុខរុស្ស៊ី និងជាន់ឈ្លី សិទ្ធិរបស់ប្រជាជនរុស្ស៊ីនិងអ្នកនិយាយភាសារុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន។

លោក Lavrov បានថ្លែង​ថា “​ខ្ញុំ​សូមបញ្ជាក់ប្រាប់​អ្នក​ថា ​យើង​នឹង​មិន​ទទួល​យក​រឿង​នេះ​ឡើយ។ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយនៅថ្ងៃនេះ គ្រាន់តែបញ្ជាក់ថា ការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសគឺជៀសមិនរួចនោះទេ”។

លោកនិយាយទៀតថា “ប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន និងបណ្តុះបណ្តាលទាហានរបស់ទីក្រុងកៀវ គឺជាភាគីនៃជម្លោះ។ លោកខាងលិច ដែលបង្កើតជម្លោះនេះដោយចេតនា នៅតែគ្មាននរណាផ្តន្ទាទោស។ សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​អ៊ុយក្រែន បាន​បិទបាំង​ឧក្រិដ្ឋកម្ម​នៃ​របបទី​ក្រុង​កៀវ”។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រអ៊ុយក្រែនដើម្បីការពារខ្លួន។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken

លោក Blinken បាន​ប្រាប់​ក្រុម​ប្រឹក្សា​នេះថា “​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​យើង​បាន​ប្រមូលផ្តុំ​នៅទីនេះ​ដើម្បី​ថែរក្សា ​កំពុង​ត្រូវបាន​បំផ្លាញ​នៅនឹង​ភ្នែក​របស់​យើង​។ យើង​មិន​អាច​ឲ្យ​លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គេច​ចេញបានទេ”។

សហរដ្ឋអាមេរិក បានប្រកាសជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជិត ៣ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែនកាលពីខែមុន ដែលធ្វើឲ្យវាក្លាយជាកញ្ចប់ជំនួយធំបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលវាយលុកប្រទេសជិតខាង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រជាជនរុស្ស៊ី សម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​លើក​ទី​២ក្នុង​ឆ្នាំ​២០២៥ មុន​ពេល ត្រាំ ឡើង​កាន់​តំណែង

ព័ត៌មានជាតិ៩ នាទីutes មុន

សមាជិក ប.ស.ស ជាអ្នកបម្រើក្នុងផ្ទះអាចមានសិទ្ធិស្នើប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ពេលសម្រាកព្យាបាលជំងឺ

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល២ឆ្នាំ

ព័ត៌មានជាតិ១៣ នាទីutes មុន

នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី តម្លៃដំឡូងមីងើបឡើងបន្តិច គឺ១គីឡូក្រាម តម្លៃ៣០៥រៀល

សុខភាព១៣ នាទីutes មុន

គ្រូពេទ្យជំនាញ ស្នើពលរដ្ឋកុំពិសាគ្រឿងស្រវឹងច្រើន នាំឱ្យមានការរលាកថ្លើមធ្ងន់ធ្ងរដែលមានអត្រាស្លាប់លើសពី៥០%

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម