Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

បានផុស

នៅ

កម្ពុជា និងវៀតណាម បានបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

ការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Nguyen HuyTang ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជានៅទីស្តីការក្រសួងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះលោក Nguyen HuyTang ដែលទទួល​បានការតែងតាំងជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ហើយលោករដ្ឋមន្ត្រីរំពឹងថា ក្រោមកិច្ចការងារការទូតរបស់ឯកឧត្តម នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការរីក​ចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លង​មកបានលើកទឹកចិត្តដល់ធុរកិច្ចវៀតណាមឲ្យមកវិនិយោគនៅប្រទេសកម្ពុជានៅតាមគម្រោងនានាដូចជា សេវាកម្ម ធនាគារ ពិសេស កសិ-ឧស្សាហកម្ម។ ជាមួយនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញលោកបណ្ឌិត អ៉ិត សំហេង
ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

ឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបានទទួលយកនូវសំណើនេះថា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅចុងឆ្នាំនេះ។ លោករដ្ឋមន្ត្រី បញ្ជាក់ថា នឹងបញ្ជូនក្រុមការងារកម្រិតបច្ចេកទេសដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចែក​រំលែក​ឧត្តមានុវត្ត និងពិភាក្សាដោះស្រាយបញ្ហាប្រឈម ជាមួយក្រសួងការងារជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់រយៈពេល៥ឆ្នាំ។ អនុស្សរណៈនេះមានគោលបំណង៖

១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សាជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានាការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គមការគាំពារពលកម្មសេរីភាពខាងសមា គម សុខភាពនិងសុវត្ថិភាពការងារការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។

២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។

៣.ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។ ៤.ការផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

បណ្ណសមធម៌ឬបណ្ណក្រីក្រ មិនត្រឹមតែឧបត្ថម្ភថវិកា និងសេវាព្យាបាលជំងឺ ផ្ដល់ទាំងអាហារូបករណ៍​សិក្សាថែមទៀតផង

សន្តិសុខសង្គម១៨ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងប្រជាការពារចេញល្បាតក្នុងភូមិសាស្ដ្រស្មុកស្មាញដើម្បីបង្ក្រាបបទល្មើស និងក្មេងទំនើង

ព័ត៌មានជាតិ២៨ នាទីutes មុន

​អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀត​នៅ​ជញ្ជាំង​ភ្នំសំពៅ

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យ​កសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

សន្តិសុខសង្គម២៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម