Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ហេតុផលពីក្រោយការប្រកាសកែនទ័ពនៅក្នុងប្រទេស

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសកែនទាហានមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ីគឺដើម្បីជាការឆ្លើយតបទៅនឹងជំនួយរបស់អង្គការណាតូចំពោះអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា “ប្រតិបត្តិការយោធាពិសេសបានចាប់ផ្តើមដើម្បីបំពេញគោលដៅនៅអ៊ុយក្រែន ប៉ុន្តែយើងត្រូវបានជំទាស់ដោយប្លុកណាតូទាំងមូលជាមួយនឹងសមត្ថភាពសព្វាវុធរបស់ពួកគេទាំងអស់ ដូច្នេះវាជាភាពចាំបាច់ដើម្បីប្រកាសការកែនទ័ពនេះ” ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានភាពនៃ “ប្រតិបត្តិការយោធាពិសេស” មិនបានផ្លាស់ប្តូរទេ ចាប់តាំងពីការប្រកាសកែនទ័ព ។ លោក​បាន​គូស​បញ្ជាក់​ថា មាន​ច្បាប់​ស្តីពី​ការកែន​ទ័ព​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ពោលក្រឹត្យនេះអនុវត្តចំពោះតែអ្នកដែលមានបទពិសោធន៍ប្រយុទ្ធ និងសេវាកម្មពាក់ព័ន្ធប៉ុណ្ណោះ ។

លោក ​Peskov បាន​បន្ត​ថា ទោះយ៉ាងណា ប្រភេទអ្នក​ដែល​ត្រូវ​រាយការណ៍​សម្រាប់​ការ​បម្រើជា​យោធា និង​អ្នក​ដែល​ត្រូវ​បាន​លើក​លែង​ពីការកែននេះ នឹង​ត្រូវ​ប្រកាស​ដោយ​រដ្ឋាភិបាល​ក្នុង​ពេល​ឆាប់ៗ​នេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការកែនទ័ពមួយផ្នែកនៅក្នុងប្រទេស ដែលនឹងប៉ះពាល់ដល់មនុស្សប្រហែល ៣០០,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ Zelensky ប្រាប់អតីតប្រធានាធិបតី អាមេរិក ពីអ្វីដែលក្រុងវ៉ាស៊ីនតោន អាចជួយដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា៨ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៩ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១៥ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម