ព័ត៌មានជាតិ
ផែនការយុទ្ធសាស្ត្រ បានឆ្លើយតបគម្លាតយេនឌ័រក្នុងវិស័យអប់រំ, សិស្សស្រីជាប់ និទ្ទេស A ៥៩,៧%
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកិច្ចការនារី” នាពេលថ្មីៗនេះ លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិវិស័យអប់រំ បានឆ្លើយតបយេនឌ័រ និងគម្លាតយេនឌ័រនៅក្នុងវិស័យអប់រំ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ជាពិសេសនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។
លោកស្រី គឹម ស៊ីផាត មានប្រសាសន៍បញ្ជាក់ថា៖ “ជាក់ស្តែង ឆ្នាំសិក្សា២០២០-២០២១ សិស្សស្រីប្រឡងជាប់មធ្យមសិក្សាបឋមភូមិ មាន ៥៣% និងមធ្យមសិក្សា ទុតិយភូមិ ៥៤,៣០% ហើយទទួលបាននិទ្ទេស A មាន ៥៩,៧% “។
លោកស្រី បានឱ្យដឹងបន្ថែមថា ក្រសួងកិច្ចការនារី បានផ្តួចផ្តើម និងដឹកនាំបង្កើតយុទ្ធសាស្ត្រស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន តាំងពីឆ្នាំ២០១៤ និងបានបន្តអនុវត្តកម្មវិធីអភិវឌ្ឍសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងបានបញ្ជ្រាបក្នុងគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីសិក្សា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា អាណាព្យាបាល និងអ្នកថែទាំតាមសហគមន៍នៅក្នុងខេត្តគោលដៅ ចំនួន ១២ អំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន តាមរយៈការកែប្រែផ្នត់គំនិត និងផ្លាស់ប្តូរឥរិយាបថអំពីការចិញ្ចឹមកូន តាមបែបវិជ្ជមាន និងវប្បធម៌អហិង្សា និងចូលរួមលើកកម្ពស់សីលធម៌សង្គម។
លោកស្រី គឹម ស៊ីផាត មានប្រសាសន៍បញ្ជាក់ថា៖ “ជាលទ្ធផល ឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ ចំនួន ៤០ ៣៧៤ នាក់ បានទទួលចំណេះដឹង និងទទួលឥរិយាបទចិញ្ចឹមកូនបែបវិជ្ជមាន អប់រំកូនៗដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ បង្កើនទំនាក់ទំនងកាន់តែល្អជាមួយកូនៗ និងកាត់បន្ថយអំពើហិង្សានៅក្នុងគ្រួសារ”។
លោកស្រី គឹម ស៊ីផាត មានប្រសាសន៍បន្ថែមថា៖ “ចំពោះការលើកកម្ពស់ស្ត្រី និងក្មេងស្រី ក្នុងការសិក្សាអប់រំ ក្រសួងកិច្ចការនាវិបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមវិទ្យាល័យនៃខេត្តគោលដៅឱ្យយល់ដឹងពីសារៈសំខាន់ក្នុងការជ្រើសរើសជំនាញស្របតាមតម្រូវការទីផ្សារ ជាពិសេសមុខវិជ្ជាដែលទាក់ទងនឹង SLEAM “។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានដឹកនាំ និងសម្របសម្រួល ជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តវិធានការគ្រប់មធ្យោបាយ រួមទាំងកម្មវិធី និងវិធានកាតាមប្រព័ន្ធឌីជីថល ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងលើកកម្ពស់ការគោរពច្បាប់ និង កាត់បន្ថយការរើសអើង និងទប់ស្កាត់រាល់រូបភាពដែលប៉ះពាល់ជាអវិជ្ជមានដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ