ជីវិតកម្សាន្ដ
ធ្លាយដំណឹងថា Han Lay អតីត Miss Grand មីយ៉ាន់ម៉ា ត្រូវអាជ្ញាធរ ថៃ ឃុំខ្លួន
Han Lay អតីតបវរកញ្ញា Miss Grand Myanmar 2020 ត្រូវបានឃុំខ្លួននៅឯព្រលានយន្តហោះ ពេលវិលត្រលប់ពីវៀតណាម មកកាន់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនបន្ត។

ទន្ទឹមនោះ នាយកដ្ឋានអន្តោប្រវេសន៍បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា Han Lay មិនមានទិដ្ឋាការត្រឹមត្រូវ ដើម្បីចូលប្រទេសថៃនោះទេ។ ម៉្យាងទៀត តារាម៉ូដែលអាយុ ២៣ឆ្នាំរូបនេះ មិនត្រូវបានគេឃុំឃាំងទេ ហើយការរៀបចំ កំពុងត្រូវបានធ្វើឡើង ដើម្បីឲ្យនាងឡើងយន្តហោះចាកចេញពីប្រទេសថៃវិញ។
ដោយឡែក លោក Nawit Itsaragrisil ស្ថាបនិកកម្មវិធីប្រកួត Miss Grand International ដែលតំណាងឲ្យHan Lay បាននិយាយថា នាងបានស្ថិតនៅក្នុងតំបន់ឆ្លងកាត់នៃអាកាសយានដ្ឋានបាងកក តាំងពីរសៀលថ្ងៃពុធ ទី២១ ខែកញ្ញា។ លោកនិយាយថា Han Lay ត្រូវបានបញ្ឈប់នៅពេលមកដល់ ដោយសារតែនាងស្ថិតនៅក្រោមការជូនដំណឹងរបស់ប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol)។

ងាកទៅ Han Lay វិញ នាងក៏បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ដោយបង្ហាញថា នាងបានចំណាយពេលភាគច្រើននៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន និងបានត្រឡប់មកប្រទេសវិញ តាមជើងយន្តហោះពីប្រទេសវៀតណាម តែត្រូវបានគេបដិសេធមិនឲ្យចូលប្រទេសទៅវិញ។

គួររំឭកដែរថា Han Lay គឺជាបេក្ខនារីក្នុងកម្មវិធី Miss Grand International និងបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិកាលពីឆ្នាំមុន ជាមួយនឹងសុន្ទរកថានៃកម្មវិធីប្រកួតសម្រស់ទាំងទឹកភ្នែកនៅលើឆាក ដោយអំពាវនាវឲ្យមានជំនួយជាបន្ទាន់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ក្នុងអំឡុងពេលការបង្ក្រាបដោយយោធា នៅថ្ងៃដែលបាតុករជាង១៤០ នាក់ត្រូវបានសម្លាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា