Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់អ៊ុយក្រែនចំនួន៤ ចាប់ផ្តើមធ្វើប្រជាមតិស្តីពីការចូលរួមជាមួយ រុស្ស៊ី ហើយ

បានផុស

នៅ

តំបន់ចំនួនបួនដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើប្រជាមតិហើយ ទោះបីជាត្រូវបានថ្កោលទោសថា មិនស្របច្បាប់ដោយទីក្រុង កៀវ ហើយត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវសម្រាប់ទីក្រុងមូស្គូ ក្នុងការកាត់យកជាផ្លូវការនូវទឹកដីអ៊ុយក្រែនប្រហែល១៥ភាគរយ ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតនៅតំបន់ Luhansk និង Donetsk ក៏ដូចជានៅខេត្ត Kherson និង Zaporizhia នឹងបន្តរហូតដល់ថ្ងៃទី ២៧ខែកញ្ញា។ Luhansk និង Donetsk គឺជាសាធារណរដ្ឋឯករាជ្យដែលប្រកាសដោយខ្លួនឯង និងគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្រដោយទីក្រុងមូស្គូ ចាប់តាំងពីឆ្នាំ២០១៤មក។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ដំណើរការបោះឆ្នោតនៅក្នុងតំបន់ទាំងបួននេះ នឹងមានលក្ខណៈខុសពីធម្មតា។ ទីភ្នាក់ងារព័ត៌មាននេះផ្សាយ​ថា​ “​ដោយ​សារតែមាន​រយៈពេល​ខ្លី និង​កង្វះ​ឧបករណ៍​បច្ចេកទេស ការ​បោះឆ្នោតនេះនឹងមិនធ្វើឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ប្រើ​សន្លឹក​ឆ្នោត​ក្រដាសដូចធម្មតានោះទេ”។

អាជ្ញាធរនឹងចូលតាមផ្ទះ សម្រាប់រយៈពេលបួនថ្ងៃដំបូង ដើម្បីប្រមូលសំឡេងឆ្នោត ហើយការិយាល័យបោះឆ្នោតនឹងបើកតែនៅថ្ងៃចុងក្រោយប៉ុណ្ណោះសម្រាប់ប្រជាពលរដ្ឋទៅបោះឆ្នោត។

ការធ្វើប្រជាមតិស្រដៀងគ្នាដែលបានធ្វើឡើងនៅតំបន់ Crimea បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៤ បានបង្ហាញលទ្ធផលថា ៩៧ភាគរយ បានគាំទ្រការកាត់បញ្ចូលជាផ្លូវការ។ ការបោះឆ្នោតនោះបានធ្វើឡើងក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធពីសំណាក់ទាហានរុស្ស៊ី ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។

ការធ្វើប្រជាមតិថ្មីនេះ ត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីបារាំង Emmanuel Macron ក៏ដូចជាស្ថាប័នអន្តរជាតិដូចជា អង្គការណាតូ សហភាពអឺរ៉ុប និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ផងដែរ។

OSCE ដែលឃ្លាំមើលការបោះឆ្នោតបាននិយាយថា លទ្ធផលនឹងមិនស្របតាមផ្លូវច្បាប់ទេ ដោយសារពួកគេមិនអនុលោមតាមច្បាប់អ៊ុយក្រែន ឬស្តង់ដារអន្តរជាតិ ហើយការប្រយុទ្ធកំពុងបន្តនៅក្នុងតំបន់ដែលការបោះឆ្នោតកំពុងធ្វើឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ប្រជាជនរុស្ស៊ី សម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព២ នាទីutes មុន

គ្រូពេទ្យជំនាញ ជំរុញឱ្យពលរដ្ឋដែលមានជំងឺភ្នែក ប្រញាប់ទៅពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា

ព័ត៌មានជាតិ៦ នាទីutes មុន

មន្រ្តីជំនាញ​ បង្ហាញគន្លឹះ​ប្រើប្រាស់​ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់​ធ្នាប់ក្នុងការធ្វើដំណើរ

សុខភាព១៥ នាទីutes មុន

តើអ្នកដឹងទេ ជំងឺមហារីកឆ្អឹង មានអាការៈបែបណាខ្លះ?

សេដ្ឋកិច្ច១៩ នាទីutes មុន

ខេត្តស្ទឹងត្រែងចាប់ផ្ដើមប្រមូលផលគ្រាប់ស្វាយចន្ទីរដូវកាលថ្មី តម្លៃបាន ៥ ៨០០ រៀល ​

ព័ត៌មានជាតិ៣៦ នាទីutes មុន

មេប៉េអឹមខេត្តបន្ទាយមានជ័យ ព្រមានអនុវត្តច្បាប់ បើរកឃើញថាប៉េអឹមក្រោមបង្គាប់កាងបទល្មើសខុសច្បាប់

ចរាចរណ៍៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៨ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម