វប្បធម៌ ជំនឿ
កុំឱ្យបាបខែភ្ជុំ មកយល់ដឹង សុជីវធម៌ពេលចូលវត្ត
ប្រជាពលរដ្ឋកម្ពុជា ជាង ៩៥% ជាពុទ្ធសាសនិក តាមទំនៀមតែងនាំគ្នាប្រារព្ធពិធីបុណ្យសាសនានានា នៅវត្តអារាម។ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គេរៀបចំចង្ហាន់ ដើម្បីបង្សុកូល ឧទ្ទិសកុលស ទៅដូនតា ញាតិមិត្ត ដែលបានចែកឋាន ដោយគេមិនដឹងកាលនៅរស់ពពួកញាតិមិត្តទាំងនោះបានសាងអ្វីខ្លះ ឬភ្លាត់ខ្លួនកើតជាប្រេតក៏មិនដឹង។

ទៅវត្តដោយចិត្តជ្រះថ្លាបរិសុទ្ធ គេនឹងបានបុណ្យ ពោលគឺសេចក្ដីសុខស្ងប់ផ្នែកអារម្មណ៍ ប៉ុន្តែបើទៅវត្តហើយ មានអាកប្បកិរិយាមិនសមរ្យ នោះយើងមិនត្រឹមតែខុសសុជីវធម៌ប៉ុណ្ណោះទេ ថែមទាំងមានបាបទៀតផង។ ដើម្បីកុំឱ្យបាបខែភ្ជុំ យើងគួរយល់ដឹង ពីសុជីវធម៌នៅពេលយើងទៅវត្តអារាមណាមួយដូចតទៅ៖
– ត្រូវបើកបរយានជំនិះចូលវគ្គដោយល្បឿនយឺតៗ កុំបន្លឺស៊ីប្លេ រំខានដល់ការស្ងប់ស្ងាត់ព្រះសង្ឃ និងពុទ្ធសាសនិកជនឯទៀត។
– មិនត្រូវពាក់មួក ទទូរក្រមា ឬកន្សែងចូលវត្ត។
– ត្រូវដោះស្បែកជើងចេញ ពេលឡើងសាលាបុណ្យ សាលាឆាន់ កុដិ និងព្រះវិហារ ដោយគួរទុកដាក់ដោយប្រុងប្រយ័ត្ន ឬមានគ្នាចាំមើលផង។

– មិនត្រូវផឹកគ្រឿងស្រវឹង ឈ្លោះប្រកែក ជជែកស្រែកឡូឡា ក្នុងទីវត្ត។
– មិនត្រូវបេះបោចផ្កា ដំណាំដាំដុះ ចោលកាកសំណល់រាយប៉ាយ នៅតាមទីសក្ការៈ ឬក្នុងទីធ្លាវត្ដអារាម ក៏ដូចតាមទីសាធារណៈ។
– មិនត្រូវពោលពាក្យអាសអាភាស គ្មានសុជីធម៌ក្នុងវគ្គ។
– មិនត្រូវពាក់គ្រឿងអលង្ការ និងលាបគ្រឿងក្រអូបឈួលជះក្លិនដល់ ព្រះសង្ឃ ឬពុទ្ធសាសនិកជនដទៃ។
– មិនត្រូវនិយាយឡេះឡោះ ចំអែចំអន់ ឬបញ្ចេញអាកប្បកិរិយា មិនសមរម្យនានាចំពោះព្រះសង្ឃ។

បុណ្យភ្ជំុបិណ្ឌ ត្រូវបានគេហៅថា “ពិធីសែនដូនតា” ដែលមានប្រវត្តិតាំងពី មុនសម័យអង្គរ។ តាមដំណាលរឿងនៃញាតិ ព្រះបាទពិម្ពិសារ ក្នុងគម្ពីរតិរោកុឌ្ឌសូត្រ គេមានជំនឿថា ក្នុង១ឆ្នាំម្ដង នៅរដូងភ្លៀវ មេឃអួអាប់ ខែរនោចនេះ យមរាជ យមបាល ដោះលែងសត្វនរក ឱ្យមកទទួលផលបុណ្យដែលញាតិមិត្តធ្វើបុណ្យឧទ្ទិសកុសលជូន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រារព្ធពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឬនៅចន្លោះ ខែកញ្ញា និង ខែតុលា។

បុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ មានអត្ដន័យ បណ្ដុះចិត្តគំនិតកុលបុត្រខ្មែរគ្រប់រូប សាងតែអំពើល្អ ចេះជួយគ្នា កុំសាងបាប ឬកេងប្រវ័ញ្ចបំពានបំផ្លាញអ្នកដទៃ ដែលនាំឱ្យខ្លួនជំពាក់កម្ម ឬធ្លាក់នរកអវីចី។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាវប្បធម៌ចងចាំអ្នកធ្លាប់ជួយ ឬការដឹងគុណ ទោះដូនតា ញាតិមិត្ត បុព្វបុរស បានចែកឋានទៅក៏ក្ដី។ មិនទាមទារទាល់តែចំណាយធនធាន ឬបាយម្ហូបច្រើននោះទេ ទោះបាយ១វែក សណ្ដែក១កួរ ក៏បានបុណ្យ ឱ្យតែជ្រះថ្លា មិនកេងប្រវ័ញ្ច ខឹង ស្អប់ ច្រណែន ឈ្នានីស ផ្លាញអ្នកដទៃ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់