ជីវិតកម្សាន្ដ
ចូលរួមសោកស្តាយ !ម្ចាស់បទ “ក្រមុំភ្នំពេញ” ទទួលមរណភាពទាំងវ័យក្មេង
ភ្នំពេញ ៖ នេះជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុត ខណៈដែលតារាចម្រៀងរ៉េបលោក ណូយ៉ា ប៊ីត បានទទួលមរណភាពទាំងវ័យក្មេង។ដំណឹងនៃមរណភាពនេះកំពុងធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិសិល្បៈសម្តែងការសោកស្តាយបំផុត។

បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា មុននេះបន្តិចបានរៀបរាប់ថា RIP តារាចម្រៀងរ៉េបម្ចាស់បទ ក្រមុំភ្នំពេញ (Original Song ) បានទទួលមរណភាពហើយ។ លោក ណូយ៉ា ប៊ីតបានទទួលមរណភាពនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែប្រភពមិនបានបញ្ជាក់ទេថា តារាវ័យក្មេងរូបនេះស្លាប់ដោយសារជំងឺអ្វីនោះឡើយ។

ប្រភពពីលោក អ៊ឹម ជីវ៉ាបានបន្តទៀតថា បងពិត ជាសោកស្តាយណាស់ចំពោះការបាត់បង់យុវជនដ៏ល្អទាំងវ័យក្មេងប្អូនបានជួយកិច្ចការងារក្នុងសង្គមជាច្រើននិងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វ ហេតុសង្គមជាតិជាមួយបង។ ប្អូនក៏ជាតារាចម្រៀង រ៉េបម្ចាស់បទ ក្រមុំភ្នំពេញ ផងដែរតែឥឡូវប្អូនបានលាចាកលោកនេះទាំងអាល័យទាំងវ័យក្មេង។

លោកបានបន្ថែមថា យុវជនក្លាហានដូចប្អូនមិនច្រើនទេបងគ្មានអ្វីក្រៅពីជូនពរប្អូនឲ្យដួងវិញ្ញាណក្ខន្ធរបស់ប្អូនទៅឲ្យបានស្ងប់ចុះ។ ជាមួយដំណឹងមរណភាពរបស់ម្ចាស់ ក្រមុំភ្នំពេញ នេះដែរបានធ្វើឲ្យមហាជននិងអ្នកគាំទ្រព្រមទាំងអ្នកសិល្បៈជាច្រើនមានការសោកស្ដាយ ហើយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារតារាចម្រៀងរូបនោះផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ