ព័ត៌មានអន្ដរជាតិ
អ្នកការទូតកំពូល អាមេរិក-ចិន ជួបគ្នា នៅខាងក្រៅមហាសន្និបាត UN
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបានប្រាប់សមភាគីចិនថា ប្រទេសទាំងពីរ ត្រូវតែរក្សាបណ្តាញទំនាក់ទំនងឲ្យបើកចំហ ខណៈការប្រកួតប្រជែង និងភាពតានតឹងទូទាំងពិភពលោកនៅតែបន្តកើតមានរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសុក្រទី២៣ខែកញ្ញា នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉ក។
ក្រសួងការបរទេសអាមេរិក បាននិយាយថា “លោករដ្ឋមន្ត្រី Blinken បានពិភាក្សាអំពីភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងឲ្យបើកចំហ និងគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងអំឡុងពេលមានភាពតានតឹង”។
កិច្ចប្រជុំនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា ដោយសារតែការបញ្ជាក់ជាថ្មីថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីចិន លុកលុយ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ លោក Blinken បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ស្របតាមគោលការណ៍ចិនតែមួយ ដែលក្រោមគោលការណ៍នេះ សហរដ្ឋអាមេរិកទទួលស្គាល់តែរដ្ឋាភិបាលចិនប៉ុណ្ណោះ។
ទោះបីជាមិនទទួលស្គាល់ឯករាជ្យរបស់តៃវ៉ាន់ក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក មានទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយកោះនេះ។
កាលពីខែមុន ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និង ប៉េកាំង បានកើនឡើងដល់កម្រិតខ្ពស់ថ្មី បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលបង្ហាញពីការមិនគោរពចំពោះការទាមទាររបស់ចិនចំពោះកោះនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ចិន ព្រមានថា សង្រ្គាមត្រជាក់ជាមួយអាមេរិក នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ