Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជម្លៀសមនុស្សជាង ១ពាន់នាក់នៅដៃទន្លេមេគង្គ បន្ទាប់ពីទឹក ហក់ឡើងផុតច្រាំង

បានផុស

នៅ

កាលពីថ្ងៃសុក្រទី២៣ខែកញ្ញា ទឹក​ទន្លេ Mun បានឡើងផុត​ច្រាំង ជាហេតុបង្កឲ្យ​មាន​ទឹកជំនន់​ភ្លាមៗ​នៅ​ខេត្ត Ubon Ratchathani ភាគ​ឦសាន​ប្រទេស​ថៃ។ មនុស្សសរុប ១០១៥នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

កម្រិតទឹករបស់ទន្លេនេះ ដែលជាដៃទន្លេមេគង្គ បានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។

ទឹកជំនន់បានបង្ខំឲ្យមានការជម្លៀសប្រជាជនចំនួន ៥១សហគមន៍ក្នុងឃុំចំនួន ១១ របស់ស្រុក Warin Chamrap។

ក្រុមអ្នកស្ម័គ្រចិត្ដមកពីមូលនិធិ Sawang Bucha Dharma Sathan បានធ្វើប្រតិបត្តិការឆ្លងកាត់តាមទឹកលិចកម្ពស់ត្រឹមទ្រូង ដើម្បីជម្លៀសគ្រួសាររងគ្រោះ ចេញតាមទូក។

ទឹកជំនន់នេះ ក៏​បានបំផ្លាញផ្ទៃដី​កសិកម្ម​ជាង ១០៨០០ ហិកតា ដោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​កសិករ​ផងដែរ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីបានព្រមានឲ្យប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកទន្លេមេគង្គនៅតែកើនឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ ព្រមានពលរដ្ឋឲ្យប្រយ័ត្ន ខណៈភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារ ស្ទើរទូទាំងប្រទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម