ព័ត៌មានជាតិ
Update៖ មនុស្ស ១៩ នាក់នៅបន្ដបាត់ខ្លួន ខណៈស្លាប់ម្នាក់ ក្នុងករណីលិចទូក នៅខេត្តព្រះសីហនុ
គិតមកដល់ពេលនេះ ករណីលិចទូកនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានជួយសង្គ្រោះមនុស្ស ២២ នាក់ហើយ ខណៈស្លាប់ម្នាក់ និងបាត់ខ្លួន ១៩ នាក់។
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ ដោយសារលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួនសរុប ៤១ នាក់ ជាលទ្ធផលត្រូវបានជួយសង្គ្រោះ សរុប ២២ នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន ១៩ នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត គិតត្រឹមម៉ោង ១៩ យប់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ តុល្យការចុងក្រោយ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរក្រុងស្រុក និងកងកម្លាំងដែលមានការពាក់ព័ន្ធទាំងអស់ឱ្យចេញប្រតិបត្តិតាមស្វែងរកជនរងគ្រោះកំពុងបាត់ខ្លួន និងបានប្រកាសផ្តល់ជូនថវិកាដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន ០១ នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២ លានរៀល៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត