Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ បណ្ដេញ​ឯកអគ្គរដ្ឋទូត​ អ៊ីរ៉ង់

បានផុស

នៅ

ប្រទេសអ៊ុយក្រែន បណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Manouchehr Moradi ហើយបានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកការទូតនៅស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុង កៀវ ជាការឆ្លើយតបទៅនឹងទង្វើអមិត្ត របស់ទីក្រុងតេហេរ៉ង់ ដែលលក់ដ្រូនប្រយុទ្ធ ទៅឲ្យរុស្ស៊ី។

លោក Manouchehr Moradi

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ គឺផ្ទុយពីជំហរអព្យាក្រឹត ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់។ ទង្វើអមិត្តបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងអ៊ុយក្រែន-អ៊ីរ៉ង់។

ការសម្រេចចិត្តលែងទទួលស្គាល់ និងបណ្ដេញអ្នកការទូតមួយចំនួន ត្រូវបានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់កាលពីល្ងាចថ្ងៃសុក្រ ទី២៣ខែកញ្ញា។

ជាមួយគ្នានេះ ក្រសួងការពារជាតិអ៊ុយក្រែនបានអះអាងថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្សបើក Kamikaze របស់រុស្ស៊ីចំនួន៦គ្រឿង ដែលដ្រូនប្រភេទនេះត្រូវបានផ្តល់ឲ្យដោយអ៊ីរ៉ង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ នៅ UN, រុស្ស៊ី និយាយការពារសង្គ្រាមរបស់ខ្លួនក្នុងប្រទេស អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម