Connect with us

ព័ត៌មានជាតិ

​ប្រទេស​ទីម័រ​ខាង​កើត​​នឹង​ពិនិត្យ​​លើ​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​

បានផុស

នៅ

លោក​ José Ramos Horta ​ប្រធានាធិប​តី​នៃសាធារណៈរដ្ឋទីម័ខាងកើត​នឹង​ពិនិត្យ​​លើ​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។​ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​​ធ្វើ​​ឡើង​ក្នុង​ជំនួប​រវាង​​​លោក​ប្រធានាធិបតី​​ជាមួយ​នឹង​សម្តេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា ឆ្នាំ ២០២២ នៅ​ទី​ស្នាក់ការ​អង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេចតេជោ ហ៊ុន សែន និង​​លោក​ រ៉ាម៉ូស ហ័រតា ​បាន​ជជែក​ពី​ការពង្រឹងពង្រីក​លើ​ការ​ធ្វើពាណិជ្ជ​កម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។លោក​ប្រធានាធិបតីទីម័រខាងកើត បានបង្ហាញ​ក្តី​រំពឹង​ថា ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទីម័រខាងកើត និងកម្ពុជា នឹងកាន់តែ​ល្អប្រសើរ​ថែម​ទៀត​ពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា លោក​នឹង​ពិនិត្យ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។​

លោក​ប្រធានាធិបតី បាន​បង្ហាញ​ក្តី​សង្ឃឹម​ដែរ​ថា ​ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅ​សប្តាហ៍​ទី​៣​នៃខែតុលាខាងមុខ ​លោក​នឹងខិតខំជំរុញការធ្វើពាណិជ្ជកម្ម កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។​ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ទីម័រខាងកើត កាន់តែមានភាពរីកចម្រើន ដោយសារតែការជឿ​ជាក់​លើ​គ្នា​ទៅវិញទៅ​មក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​នៅ​មាន​កម្រិត តែកម្ពុជា និងទីម័រ នៅតែមានសង្ឃឹមក្នុងការពង្រីក។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយចិន និងកូរ៉េខាងត្បូង។ ក្នុងន័យនេះ សម្តេច​តេជោចង់​ឱ្យ​កម្ពុជា និងទីម័រខាងកើត ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកការ​ធ្វើ​ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និង​លោក​ រ៉ាម៉ូស ហ័រតា បានជជែកពីការ​បើក​ជើង​ហោះ​ហើរ​ត្រង់​រវាងប្រទេសទាំងពីរផងដែរ ដើម្បី​បង្កភាពងាយស្រួលដល់ការធ្វើទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរនាពេលខាងមុខ៕​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម