Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះត្រូពិក Noru នឹងឆ្ពោះទៅវាយប្រហារប្រទេសថៃ និងវៀតណាម

បានផុស

នៅ

យោងតាមនាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ព្យុះត្រូពិក Noru កំពុងកកើតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។

តាមការព្យាករណ៍, ព្យុះ Noru នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងរាយប៉ាយ នៅតំបន់ភាគខាងជើង និងភាគឦសានប្រទេសថៃ ចាប់ពីថ្ងៃអង្គារទី២៧ ដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា។

ដោយឡែក ពេលនេះ ព្យុះ Noru ត្រូវ​បាន​គេ​រំពឹង​ថា នឹងបង្កឲ្យមានការបាក់ដី​ក្នុង​ប្រទេស​ហ្វីលីពីន មុន​ពេល​បោកបក់ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង ​នៅ​ថ្ងៃ​អាទិត្យទី២៥ខែកញ្ញា ស្អែកនេះ។

ព្យុះ Noru ក៏នឹងវាយប្រហារប្រទេសវៀតណាមផ្នែកខាងលើ និងភាគខាងជើង ផងដែរ។

ប្រជាពលរដ្ឋនៅខេត្តភាគខាងជើង និងភាគឦសានប្រទេសថៃ ត្រូវបានគេព្រមានឲ្យត្រៀមខ្លួនទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ហើយអាចនឹងមានជំនន់ទឹកភ្លៀងក្នុងសប្តាហ៍នេះ ជាពិសេសនៅតំបន់ទំនាប និងក្បែរមាត់ទន្លេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ ជម្លៀសមនុស្សជាង ១ពាន់នាក់នៅដៃទន្លេមេគង្គ បន្ទាប់ពីទឹក ហក់ឡើងផុតច្រាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម