Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Talas ចាប់ផ្តើមសម្លាប់មនុស្ស និងបង្កការបាក់ដីនៅ ជប៉ុន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ព្យុះទីហ្វុង Talas បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃសៅរ៍ទី២៤ខែកញ្ញានេះ ជាមួយភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង ហើយបានសម្លាប់មនុស្ស២នាក់ និងបណ្តាលឲ្យ រាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ទីក្រុង Shizuoka ភាគនិរតីនៃរាជធានី តូក្យូ ជាកន្លែងរងគ្រោះខ្លាំងជាងគេ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិត ៤១៧មិល្លីម៉ែត្រ។

កម្លាំងខ្យល់នៅកណ្តាលព្យុះទីហ្វុង Talas គឺមានល្បឿនប្រហែល ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈខ្យល់កន្ត្រាក់មានល្បឿនប្រហែល ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្យូដូ, បុរសម្នាក់ក្នុងវ័យ៤០ឆ្នាំប្លាយ បានស្លាប់ដោយការរអិលបាក់ដី ហើយបុរសអាយុ ២៩ ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីរថយន្តរបស់គាត់ ធ្លាក់ចូលទៅក្នុងអាងស្តុកទឹក។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Chubu Electric Power Grid និយាយថា អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ចំពោះគ្រួសារប្រហែល ១២០ ០០០ ផងដែរ។

ទោះបីជា JMA បានបន្ទាបកម្រិតព្យុះទីហ្វុងនេះទៅជាព្យុះស៊ីក្លូនក្រៅត្រូពិក នៅព្រឹកថ្ងៃសៅរ៍ទី២៤ខែកញ្ញាក៏ដោយ ប៉ុន្តែ JMA បានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងទីក្រុង Shizuoka និងបានប្រកាសឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់។

ទីក្រុង Yokohama ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីតូក្យូ ក៏បានចេញសេចក្តីណែនាំអំពីការជម្លៀសប្រជាជនប្រហែល ៣០០០នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កាណាដា ត្រៀមខ្លួនទប់ទល់ជាមួយ ព្យុះសង្ឃរាខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម