សុខភាព
ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត
អស់កង្វល់ សម្រាប់ហ្វេនទឹកសណ្តែកទំាងឡាយ!
ប៉ុន្មានឆ្នាំមកនេះ ទឹកសណ្តែកសៀង ហាក់រងកេរ្តិ៍ឈ្មោះមិនល្អដោយសារការចោទថា បង្កើនហានិភ័យនៃជំងឺមហារីក ពិសេសសម្រាប់អ្នកធ្លាប់មានជំងឺមហារីកសុដន់។
យោងតាម everydayhealth សមាគមជំងឺមហារីកអាមេរិកអះអាងក្នុងខែវិច្ឆិកានេះថា សណ្តែកសៀងថែមទំាងជារបបអាហារ ដែលអាចមានលទ្ធភាព ជួយបន្ថយហានិភ័យនៃជំងឺមហារីកបានទៀត។
ការជ្រើសរើសយកទឹកសណ្តែកសៀងជាភេសជ្ជៈពេលព្រឹក ជាការជ្រើសដ៏ឆ្លាតវៃព្រោះវាមិនមានជាតិកូឡេស្តរ៉ូល និងមានវីតាមីនច្រើន និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ក៏ដូចជាមហារីកក្រពេញប្រូស្តាតផងដែរ។
KPT plus ចង់ឱ្យគ្រប់គ្នាមានទំនុកចិត្តឡើងវិញ ក្នុងការទទួលទានទឹកសណ្តែកដែលការណែនាំរបស់វិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវការពារជំងឺមហារីក (AICR) បញ្ជាក់ថា ការទទួលទានសណ្តែកសៀងឬទឹកសណ្តែក ក្នុងកម្រិតមធ្យមពីមួយទៅពីរដងក្នុងមួយថ្ងៃ នៅតែមានសុវត្ថិភាពដោយសារ វីតាមីនជាតិខនិជនិងជាតិសរសៃជាច្រើនក្នុងនោះ ផ្តល់នូវប្រភេទប្រូតេអ៊ីនដ៏ពិសេស ដែលគ្មានជាតិខ្លាញ់។
តើមានអ្នកណាខ្លះ គួរចៀសវាងទឹកសណ្តែក?
អត់ទេ គឺ វាជាអាហារដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់អ្នកមានផ្ទៃពោះក៏អាចទទួលទាន ដូចគ្នាលើកលែងតែមានអាលែកហ្សីជាមួយសណ្តែក។
ទោះបីជាយ៉ាងណា ក៏ដោយ ក៏មិនគួរទទួលទានទឹកសណ្តែកកំប៉ុងដែលផ្អាប់ទុកនឹងមានជាតិរក្សាការពារពីពពួកផ្សិតនោះទេ។ ទឹកសណ្តែកស្រស់ៗថ្មីៗ ជាជម្រើសដែលគួរប្រកាន់យកដើម្បីអាយុវែង៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ
ចុចអាន៖ ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan