Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដោយបងប្អូនជនរួមជាតិ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យ

បានផុស

នៅ

មានប្រសាសន៍ពីក្រៅប្រទេស ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសប្បាយរីករាយ ដោយនៅក្នុងប្រទេសបងប្អូនជនរួមជាតិ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យ ជាមួយនឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ជាពិសេសការការពារបានមិនឲ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិពីក្រៅប្រទេស នាព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច និងគណៈប្រតិភូ បានធ្វើដំណើរចេញពីក្រុងហាវ៉ាណា ប្រទេសគុយបាហើយ និងយន្ដហោះកំពុងចុះចតចាក់សាំង នៅរដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក។ ការធ្វើដំណើរចេញពីទីក្រុងហាវ៉ាណា មកដល់រដ្ឋអាឡាស្ការ ត្រូវចំណាយពេលវេលា ៨ម៉ោង និង ៣០នាទី។

បន្ទាប់ពីយន្ដហោះចាក់សាំងរួច សម្ដេចតេជោ និងគណៈប្រតិភូ ត្រូវបន្តធ្វើដំណើរពីរដ្ឋអាឡាស្ការ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយត្រូវចំណាយពេលធ្វើដំណើរប្រមាណ ៧ម៉ោង និង ៤០នាទី។ ដូច្នេះរយៈពេល នៃការធ្វើដំណើរសរុបពីទីក្រុងហាវ៉ាណា ប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺមានរយៈពេល ១៦ម៉ោង។

សម្ដេចតេជោ ហ៊ុន សែន មានក្ដីរីករាយដោយនៅក្នុងប្រទេសកម្ពុជា បងប្អូនជនរួមជាតិ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យ ជាមួយនឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ជាពិសេសការពារបានមិនឲ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។ សម្ដេចតេជោ បានបន្ថែមទៀតថា ចាប់ពីថ្ងៃកាន់បិណ្ឌដំបូង រហូតមកដល់ថ្ងៃនេះ សម្ដេច បានទទួលព័ត៌មានពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាបន្តបន្ទាប់អំពីករណីឆ្លងប្រចាំថ្ងៃ គឺនៅក្នុងរង្វង់ក្រោម ១០ករណី ឬលើសបន្តិចបន្តួច។ សម្ដេចតេជោ ក៏បានទទួលព័ត៌មានជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន​ បានបន្តថា សម្ដេច ក៏នៅបន្តតាមដានកិច្ចការប្រទេសជាតិ ដែលបន្តរាយការណ៍ដោយសម្ដេចក្រឡាហោម ស ខេង ជាបន្តបន្ទាប់ដែរ។ ដូច្នេះ ទោះបីជាសម្ដេច មិនបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះក៏ដោយ ក៏សម្ដេចសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះ ដោយខុសប្លែកពីឆ្នាំមុន ដែលយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច និងគណៈប្រតិភូ នឹងស្នាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល ២យប់ ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស អាបេ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន មុននឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា២០ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២២ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៥២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម