ព័ត៌មានអន្ដរជាតិ
យានអវកាសអង្គការ ណាសា ហោះបំបុកអាចម៍ផ្កាយ ទទួលជោគជ័យ (មានវីដេអូ)
យានអវកាសរបស់អង្គការ ណាសា បានហោះបំបុកអាចម៍ផ្កាយឈ្មោះ Dimorphos ប្រកបដោយជោគជ័យ ដែលនេះជាក្តីសង្ឃឹម ក្នុងការជួយសង្គ្រោះភពផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយនាពេលអនាគត។
យានអវកាសបេសកកម្មសាកល្បងបង្វែរទិសដៅអាចម៍ផ្កាយទ្វេរដង ឬ DART បានធ្វើដំណើរទៅដល់គោលដៅអាចម៍ផ្កាយរបស់ខ្លួន ចាប់តាំងពីការបាញ់បង្ហោះក្នុងខែវិច្ឆិកាឆ្នាំ២០២១មក។ កាលពីយប់មិញនេះ វាបានទៅដល់គោលដៅរបស់ខ្លួន ក្នុងល្បឿនប្រហែល ២១ ៥៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណាក៏ដោយ យានអវកាសនេះមានទំហំតូចជាងអាចម៍ផ្កាយ Dimorphos ប្រហែល១០០ដងឯណោះ ដូច្នេះវាមិនបានបំផ្លាញអាចម៍ផ្កាយទាំងស្រុងបាននោះទេ ប៉ុន្តែ DART សង្ឃឹមថា ការហោះបំបុកនឹងផ្លាស់ប្តូរល្បឿន និងផ្លូវរបស់អាចម៍ផ្កាយនៅក្នុងលំហ។
ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា យានអវកាសនេះនឹងផ្លាស់ប្តូរអាចម៍ផ្កាយ Dimorphos បន្តិច ហើយធ្វើឲ្យវាកាន់តែមានទំនាញទៅនឹងអាចម៍ផ្កាយ Didymos ដែលជាអាចម៍ផ្កាយធំជាងនៅក្នុងប្រព័ន្ធ។
ជំហានបន្ទាប់ អ្នកសង្កេតការណ៍នៅលើដី ជុំវិញពិភពលោក នឹងង្កេតមើលប្រព័ន្ធអាចម៍ផ្កាយជាមធ្យោបាយមួយដើម្បីបញ្ជាក់ថាតើ យានអវកាស DART បានផ្លាស់ប្តូរចលនារបស់អាចម៍ផ្កាយដោយជោគជ័យដែរឬក៏អត់។ កែវយឺតអវកាស James Webb, Hubble Space Telescope និងបេសកកម្ម Lucy របស់អង្គការ ណាសា ក៏នឹងសង្កេតមើលលទ្ធផលបន្ទាប់បន្សំផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ យានអវកាស Starship របស់ក្រុមហ៊ុន SpaceX ផ្ទុះឆេះ អំឡុងការចុះចត (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់