Connect with us

ព័ត៌មានជាតិ

ភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ​ជាង ១៤ម៉ឺននាក់

បានផុស

នៅ

រយៈពេលសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ១៤ម៉ឺន ៣ពាន់នាក់ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា។ នេះយោងតាមរបាយការណ៍មន្ទីរទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ បានបង្ហាញថា ទេសចរ ១៤ ម៉ឺននាក់ គឺជាភ្ញៀវជាតិដែលមកពីតាមបណ្តាខេត្ត និង ស្ថិតក្នុង​ខេត្តសៀមរាប​ផ្ទាល់ ដែលស្មើនឹង ៥៥-៦០ភាគរយ ខណៈភ្ញៀវមកកម្សាន្តលក្ខណៈគ្រួសារមាន រហូតដល់ជិត ៨ម៉ឺននាក់។ ចំណែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួនតែ ៣,៤៧០នាក់ប៉ុណ្ណោះ។

ក្នុងចំណោមរមនីយដ្ឋានល្បីៗ ដួចជា រមណីយដ្ឋានអង្គរ មានភ្ញៀវទៅកម្សាន្តប្រមាណ ៨៥,០០០នាក់  រមណីយដ្ឋានឧទ្យាន​ជាតិភ្នំគូលែន មានចំនួនប្រមាណ ៤,៦០០នាក់  តំបន់ទន្លេសាប ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។

រដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា សម្រាប់ដំណើរកម្សាន្តនេះ ភ្ញៀវទេសចរជាច្រើនមានការលើកសរសើរ​អំពីការរៀបចំសណ្តាប់ធ្នាប់នៅតាម រមណីយដ្ឋាននានា ដែលមានលក្ខណៈល្អប្រសើរ ជាពិសេសនៅរមណីយដ្ឋានអង្គរ ដែលមានកំណើនទេសចរគួរឱ្យកត់សម្គាល់៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម