Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អួតថា មិនប្រកាសកែនទ័ពបន្ថែមដូច រុស្ស៊ី នោះទេ

បានផុស

នៅ

លោក Mikhail Podolyak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់កម្មវិធីទូរទស្សន៍អាល្លឺម៉ង់ Tagesschau កាលពីថ្ងៃចន្ទថា អ៊ុយក្រែននឹងមិនប្រកាសពីការកែនទ័ពបន្ថែមទៀតជាការឆ្លើយតបទៅនឹងការធ្វើប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ីដែលបច្ចុប្បន្នកំពុងដំណើរការនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទីប្រឹក្សាបាននិយាយថា “យើងបានបង្កើតទាហានបម្រុងរួចហើយតាមរយៈប្រព័ន្ធការពារទឹកដី ហើយនឹងប្រើប្រាស់ទាហានបម្រុងទាំងនេះឲ្យសកម្ម ។ យើង​មិន​គួរ​ប្រកាស​ពី​ការ​កែន​បន្ថែមទៀត​នៅ​ថ្ងៃ​នេះ​ទេ ។ យើង​មាន​អ្វីៗ​គ្រប់​យ៉ាង ហើយ​យើងក៏​ត្រៀម​ខ្លួន​សម្រាប់​ទប់ទល់ទាហាន​រុស្ស៊ី​បន្ថែម​ទៀតផងដែរ” ។

លោក Podolyak បានទទូចថា អ៊ុយក្រែនកំពុងបាត់បង់ទាហានតិចជាងរុស្ស៊ីឆ្ងាយណាស់ បើទោះជាលោក Zelensky បាននិយាយកាលពីសប្តាហ៍មុនថា កងទ័ពរបស់គាត់កំពុងបាត់បង់យ៉ាងហោចណាស់ ៥០ នាក់ជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែការខាតបង់របស់រុស្ស៊ីវិញគឺគុណនឹង ៥ ។

លោក Podolyak បាននិយាយថា អ៊ុយក្រែនប្រហែលជាមិនទាន់ត្រូវការកម្លាំងទាហានបន្ថែមនៅឡើយទេ ប៉ុន្តែជ័យជម្នះរបស់យោធាគឺត្រូវការរថក្រោះ ហើយមិនមែនជាប្រភេទរបស់សូវៀតដែលមានតម្លៃទាបនោះទេ ។

គួរបញ្ជាក់ថា ប្រជាមតិស្តីពីការចូលរួមរបស់តំបន់ Kherson និង Zaporozhye ក៏ដូចជាសាធារណរដ្ឋ Donetsk និង Lugansk នៃតំបន់ Donbass ជាមួយនឹងរុស្ស៊ីកំពុងដំណើរការ ស្របពេលដែលទីក្រុងមូស្គូក៏បានប្រកាសកែនទ័ពមួយផ្នែកក្នុងប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ Zelensky ថា ការកែនទ័ពរបស់លោក ពូទីន គឺ “ហៅមនុស្សឲ្យចូលផ្នូរ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានជាតិ១៨ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម